ជិះម៉ូតូទៅបុកគេពីក្រោយដួលបោកបែកក្បាលស្លាប់នៅនិងកន្លែង)យុវជនម្នាក់បានជិះ

0

ខេត្តកំពត៖ ម៉ូតូសង់125សេរីឆា្នំ2019ក្នុងទិសដៅពីកើតទៅលិចហើយទៅបុកពីក្រោយស្ត្រីម្នាក់កំពង់ជិះម៉ូតូសង់កូរេពណ៍ក្រហមធ្វើដំណើរស្រប់ទិសគ្នាពីកើតទៅលិចបណ្ដាលអិយបុរសដែលជិះម៉ូតូបុកគេពីក្រោយនេះដួលបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកាលពីវេលាម៉ោង3/30នាទីរសៀលថ្ងៃទី10កុម្ភះនៅលើកំណាត់ផ្លវជាតិលេខ33ពីកំពង់ត្រាចទៅកាន់ក្រុងកំពតត្រង់ចំណុចកើតហេតុភូមិភ្នំសាឡីឃុំកំ ពង់ត្រាចខាងលិចស្រុកកំពង់ត្រាច។លោកទំទិត្យនាយផ្នែកនគរបាលចរាចរស្រុកកំពង់ត្រាចបាននិយាយប្រាប់អោយដឹងថាជនរងគ្រោះដែលបានជិះម៉ូតូទៅបុកពីក្រោយស្ត្រីម្នាក់កំពង់ជិះម៉ូតូស្រប់ទិសគ្នាក្នុងទិសដីពីកើតទៅលិចហើយដួលបោកបែកក្បាលស្លាប់នោះឈ្មោះអ្នកក្ដឹបអាយុ36ឆា្នំនៅភូមិដើមចំរៀកឃុំស្ដេចគង់ខាងលិចស្រុកបន្ទាយមាសខេត្តកំពត។

រីឯស្ត្រីដែលជិះមូតូសងកូរេគេបុកពីក្រោយនេះឈ្មោះចាបសុខ្ញីអាយុ40ឆា្នំនៅភូមិភ្នំសាឡីឃុំកំពង់ត្រាចស្ត្រីជិះម៉ូតូសង់កូរេពណ៍ក្រហមនោះក៍រងរបួសធ្ងន់ដែរ.ទោះជាអ្នកបង្កជិះមូតូបុកគេពីក្រោយហើយស្លាប់ខ្លួនឯងក៍ពិតមែនប៉ុន្តែអ្វីដែលគេចុះមកពិនិត្យឃើញជាក់ស្ដែងនោះគឺជ រងគ្រោះខ្ចីម៉ូតូរបស់បងថ្លៃជិះតែប៉ុណ្ណោះហើយអ្នកស្លាប់វាបានស្លាបបាត់ទៅហើយបន្សល់ទុកកូនតូចៗប្រុសស្រីចំនួន2នាក់និងប្រពន្ធដែលមានជីវភាពក្រីក្របំផុត៕ហើយជនរងគ្រោះឈ្មោះអ្នកក្ដឹបនេះក៍ធ្លាប់ជួបគ្រោះថ្នាក់ចរាចរម្ដងដែរហើយកាលពីពេលថ្មីៗនេះមិនទាន់បានដកដែកចេញពីជើងម្ខាងបានបាក់ផងស្រាប់តែពេលជួបគ្រោះថ្នាក់ចរាចរម្ដងទៀតស្លាប់ខ្លួនឯងគួរអោយសង្វេក។