ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន បំពាក់ឯកសណ្ឋានជូនប្រជាការពារ១០នាក់និងផ្តល់អំណោយប្រជាពលរដ្ឋ ទីទ័លក្របីគ្រួសារ 

0

ខេត្តកំពង់ធំៈ ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន ដឹកនាំសហការី  រួមជាមួយអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចុះបំពាក់ឯកសណ្ឋានជូនប្រជាការពារចំនួន១០នាក់ និងចែកអំណោយ ជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួនបីគ្រួសារ  នៅ រសៀល ថ្ងៃ ទី១១  ខែកុម្ភៈ ឆ្នាំ ២០២០  ស្ថិតនៅភូមិ ពង្រលីង  ឃុំក្រវ៉ា  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  និងក្នុងនាមថ្នាក់ដឹកនាំគណបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តកំពង់ធំ បានគាំទ្រនូវកិច្ចការសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋា និងបានជួយឧបត្ថម្ភ  ដោះស្រាយតាមសំណូម ពររបស់អាជ្ញាធរ  ផ្តល់ជូនខោអាវ ជូន ប្រជាការពារចំនួន ១០ នាក់ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋទីទ័លក្រ៣គ្រួសារដែលមានជីវភាពខ្វះខាត  នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ពិធីសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋ  និងប្រជាការពារ  ព្រមទាំងបានផ្សព្វផ្សាយនូវខ្លឹម សារ គោលនយោបាយ ភូមិ  ឃុំ មានសុវត្ថិភាព  ឯកឧត្ដម សេនីយ៍ ទោ សោម  ស៊ុន បាននាំយកអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក បណ្ឌិត ហ៊ុន  ម៉ាណែត  មេបញ្ជាការកងទ័ពជើងគោក  ឧបត្ថម្ភជូន ប្រជាពលរដ្ឋទីទ័លក្រ បីគ្រួសារ  ក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន៥០ គីឡូក្រាម  មីចំនួនមួយកេស  ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ រួមទាំងថវិកាមួយចំនួនផងដែរ   ។

ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  បាន ថ្លែង ការ កោតសរសើរ ចំពោះ បងប្អូន ប្រជាការពារ ទោះបី បងប្អូនគ្មានប្រាក់បៀវត្សប្រចាំខែ  តែបងប្អូនបានខិតខំ ប្រឹងប្រែងលះបង់ពេលវេលា និងសេចក្ដីសុខផ្ទាល់ ខ្លួន  និងក្រុមគ្រួសារ ជួយដល់អាជ្ញាធរដែនដី និងកងកម្លាំងសមត្ថកិច្ច  ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព  សណ្តាប់ធ្នាប់  ជូនបងប្អូនប្រជាជន នៅក្នុងមូលដ្ឋាន បានយ៉ាងល្អ ប្រសើ  និងសុំឲ្យបន្តសកម្មភាព ក្នុងការ ការពារសន្តិសុខ សុវត្ថិភាព និងសេចក្ដីសុខសាន្ត  ជូនប្រជាពលរដ្ឋតទៅទៀត   ហើយ ត្រូវ អនុវត្តន៍ឲ្យមាន ប្រសិទ្ធភាព នូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច  របស់រាជរដ្ឋាភិបាល  ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  បានសំណូមពរ ឲ្យបងប្រជាការពារ និងប្រជាពលរដ្ឋ ដែលមាន ជីវភាពលំបាកខ្វះខាត  ត្រូវខិតខំប្រឹងប្រែង  ប្រកបមុខរបរ រកទទួលទាន បង្កើនជីវភាពប្រចាំថ្ងៃ និងសុំឲ្យ អាជ្ញាធរភូមិឃុំ  ជួយមើលក្នុងនាមជាគ្រួសារខ្មែរតែមួយ   ប្រជាពលរដ្ឋមានទុក្ខលំបាក  គឺជាទុក្ខលំបាក របស់អាជ្ញាធរដែនដី  និងថ្នាក់ដឹកនាំ ធ្វើយ៉ាងណាមិនត្រូវទុកឲ្យប្រជាជនយើងណា ម្នាក់ស្លាប់ដោយអត់ អាហារ ដែលយើងដឹងហើយមិនបានដោះស្រាយនោះឡើយ   ។

ដោយ ប៊ុន រដ្ឋា