ក្រុងម៉ូស្គូ៖ អ្នកស្លាប់ដោយសាររថភ្លើងក្រោមដីដែលមានល្បឿនលឿននៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានបើកធ្លាក់ផ្លូវកាលពីថ្ងៃអង្គារកន្លងទៅនេះបានបណ្តាលឲ្យអ្នកដំណើរចំនួន ២១នាក់ស្លាប់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស។ នេះបើតាមវេបសាយបរទេសបានចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែកក្កដា នេះ។
ភ្លាមៗក្រុមសង្គ្រោះបានព្យាយាម ចូលទៅកាន់កន្លែងកើតហេតុ ដើម្បីរៀបចំ សណ្តាប់ធ្នាប់ ព្រមទាំងទាញយក រថភ្លើងដែលកើតហេតុ និងមនុស្សរងគ្រោះដ៏ច្រើនសន្ធឹកសន្ធាប់ចេញ។ អ្នករបួសជាងមួយរយនាក់ត្រូវដឹកទៅកាន់មន្ទីរពេទ្យ ហើយខ្លះបានស្លាប់ដោយសាររបួសធ្ងន់ ធ្ងរពេក ខណៈរបាយការណ៍បឋមមានអ្នកស្លាប់តែ១៦នាក់ប៉ុណ្ណោះ។
របាយការណ៍កាលពីម្សិលមិញ បង្ហាញថាមនុស្សសរុប២១នាក់បានបាត់បង់ជីវិត និងជាង១២៩នាក់បានរងរបួស ក្នុងនោះ៤២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈប្រតិបត្តិការរុករកនៅតែបន្ត ហើយសាកសពខ្លះត្រូវបានរកឃើញដល់ជម្រៅ៨៥ម៉ែត្រ ក្នុងរូងក្រោមដីនេះ។ ទូរថភ្លើងចំនួន៣បានរអិលធ្លាក់ផ្លូវ និងកំពឹតរួញចូលគ្នា ខណៈរអិលធ្លាក់ផ្លូវចន្លោះ Slaviansky Boulevard និង Park Pobedy ក្នុងល្បឿន៧០គីឡូម៉ែត្រ ក្នុង១ម៉ោង។ រថយន្តសង្គ្រោះបន្ទាន់ ចំនួន៦០ ត្រូវបានគេប្រើសម្រាប់ដឹកជញ្ជូនជងរងគ្រោះទៅកាន់មន្ទីរពេទ្យ។
មនុស្សប្រមាណ ១០០០នា់ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ។ លោករដ្ឋមន្ត្រីគ្រប់គ្រង ស្ថានការណ៍អាសន្នរុស្ស៊ី វ្លាឌីមៀ ភូចកូវ បាននិយាយថា រថភ្លើងក្រោម ដីខាងលើនេះ មានឈ្មោះថា ស្លាវយ៉ានស្គី ប៊ូលវ៉ា ជាមធ្យោបាយ ធ្វើចរាចរណ៍ ដ៏ពេញនិយមបំផុត នៅក្នុងទីក្រុង ម៉ូស្គូ។ ចំពោះមូលហេតុ នៃគ្រោះថ្នាក់ខាងលើនេះ នៅមិនទាន់មានក្រុមជំនាញណាបញ្ជាក់ឲ្យច្បាស់ នៅឡើយទេ។ លោកប្រធានាធិបតីរុស្ស៊ី វ្វ្លាឌីមៀ ពូទីន ដែលកំពុងស្ថិតនៅប្រទេសប្រេស៊ីលនៅឡើយ (Russian president Vladimir Putin, who is away in Brazil ) បានបញ្ជាឲ្យមានការស៊ើបអង្កេតពីបញ្ហាគ្រោះថ្នាក់ដ៏ធំនេះ៕