សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីឆក់កាបូបស្ពាយ!

0

សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីឆក់កាបូបស្ពាយ

ភ្នំពេញ៖នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោ១៧ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់កាបូបស្ពាយ នៅចំណុចមុខហាងគុយទាវ៣ជំនាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យម្នាក់ឈ្មោះ ឃិន សារ៉ន ភេទប្រុស អាយុ២១ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់កាបូបស្ពាយស្ពាយពីជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទស្រី អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ (ទៅបាត់ក្រោយកើតហេតុ) ។

សម្ភារៈបាត់បង់ កាបូបស្ពាយចំនួន១ , ទូរសព្ទ័ដៃ០១គ្រឿងសេរីចាស់ និងលុយខ្មែរ២០.០០០រៀល ។

សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ គ្មានស្លាកលេខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕