កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀន

0

ភ្នំពេញ៖នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោ២០ និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវសហពន្ធ័រុស្ស៊ី ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យម្នាក់មាន ឈ្មោះ ឆូយ ផា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (ពិនិត្យទឹកនោម) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕