ជនសង្ស័យចំនួន ០៤នាក់ ត្រូវបាននគរបាលគ្រឿងញៀនឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីគ្រឿងញៀន

0

សៀមរាប៖ បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២០នេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបញ្ជូនខ្លួនជនសង្ស័យចំនួន ០៤នាក់ ទៅកាន់សាលាដំបូងខេត្តសៀមរាប ជាប់ពាក់ព័ន្ធករណី រក្សាទុកចាត់ចែងជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ជនសង្ស័យទាំង ០៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅក្នុងប្រតិបត្តិការណ៍ចុះបង្គ្រាប់បានកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំនុចទីតាំងចំនួនពីរ គឺ ៖ ទី១.នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន ០៤កញ្ចប់ ស្មើនឹងទម្ងន់ ១១ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន ០៤គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង ឧបករណ៏ប្រើប្រាស់ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន ។ ទីតាំងទី២ ៖នៅចំនុចក្នុងអ៉ិនធើណេតស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ និងដកហូតវត្ថុតាងបានរួមមាន៖ ម្ស៉ៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន ១៣ កញ្ចប់ ស្មើនឹងទម្ងន់ ៣,៧ក្រាម ទាំងសំបក ទូរស័ព្ទដៃចំនួន០២គ្រឿងឧបករណ៍ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

សមត្ថកិច្ចបញ្ជាក់ដែរថា បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕

ដោយ៖ អ៊ុន ណារាជ្យ