ក្រុមការងារសមាគមន៍អតីតយុទ្ធជនកម្ពុជានាំយកថវិកាចំនួន ៤លានរៀលប្រគល់ជូនគ្រួសារសពអតីតនិវត្តន៍ជនបានទទួលមរណភាពក្នុងស្រុកក្រឡាញ់

0

សៀមរាប៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ក្រុមការងារសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុកក្រឡាញ់ ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុក ។

រួមដំណើរដោយ លោក សុខ ណារ៉េត អភិបាលរងស្រុក លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុក ជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុក លោក-លោកស្រីអនុប្រធាន, សមាជិក-សមាជិកា ស.អ.ក ស្រុក, លោកប្រធានកិត្តិយសសាខាឃុំ, លោកប្រធានសាខាឃុំសែនសុខ និងលោកមេភូមិ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤.០០០.០០០៛ (បួនលានរៀលគត់) យកទៅប្រគល់ជូនគ្រួសារនិវត្តន៍ជន បានទទួលមរណភាពឈ្មោះឈ្មោះ មុត មឿង ហៅ មុត សាមឿន ភេទប្រុស ឆ្នាំ កំណើត ១១.០៧.១៩៦៩ អត្តលេខ IDៈRA ០៩០០១២៦៥ ដែលមានទីលំនៅក្នុងភូមិស្មាច់ ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយលោកបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីពេកកន្លងទៅ ។

ក្នុងឳកាសនោះលោកវរសេនីយ៍ឯក ជី បេងជន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាស្រុក ក៏បានអាននូវលិខិតចូលរួមមរណៈទុក្ខរបស់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និងបានសម្ដែងនូវការចូលរួមសោកស្ដាយ និងរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។

លោកស្រី ម៉ននី រង្សី ក៏បានចូលរួមសោកស្ដាយយ៉ាង និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ហើយលោកស្រីបានផ្ដាំផ្ញើដល់ក្រុមគ្រួសារនិងសាច់ញាតិទាំងអស់សូមបន្តថេរក្សាសុខភាពនិងប្រកបរបរផ្គត់ផ្គង់ជីវភាពតាមប្រក្រតី ចុលរួមអនុវត្តគោលនយោបាយភូមី ឃុំមានសុវត្ថិភាព កុំជឿចំពោះជនអគតិមួយចំនួនដែលបំផុសបំផុលឱ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ និងបន្តរួមរស់ក្នុងសន្តិភាព ថែរក្សាសន្តិភាព ជាពិសេសបន្តគាំទ្រចំពោះសម្តេចតេជោ ហ៊ុន សែន បន្តទៅទៀត ។

ក្នុងនោះដែរក្រុមគ្រួសារនៃសព ក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ក្នុងការចូលរួមបម្រើជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានទុក្ខលំបាកគ្រប់ពេលវេលានិងទីកន្លែងទាំងអស់ ៕

ដោយ ៖ អ៊ុន ណារាជ្យ