ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រជុំថ្នាក់ដឹកនាំ ពង្រឹងតួនាទីភារកិច្ចរបស់កងយុទ្ធពលខេមរភូមិន្ទ

0

ខេត្តកំពង់ធំ៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពង្រឹងតួនាទីភារកិច្ចរបស់កងយុទ្ធពលខេមរភូមិន្ទ ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ក្នុងការអនុវត្តនូវផែនការនិងបទបញ្ជារបស់ថ្នាក់លើឲ្យមានប្រសិទ្ធភាព កិច្ចប្រជុំនេះ បានធ្វើឡើង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំក្នុងជួរថ្នាក់ដឹកនាំ និងស្ថាប័នការិយាល័យផ្នែកចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពង្រឹងនូវតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចជាយោធាតំបន់ ក្នុងការបម្រើជាតិនិងបម្រើប្រជាជន។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្នុងនាមជាយោធិនត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និង ព្រះ មហាក្សត្រ ការពារឲ្យបាននូវសុខសន្តិភាពជូនប្រជាជន ជាក់ស្ដែងត្រូវអនុវត្តឲ្យបានល្អនូវ

១/. គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធ្វើឲ្យប្រជាជនយើងមានសេចក្តីសុខ និងសុវត្ថិភាពក្នុងការរស់នៅនិងប្រកបមុខរបររកទទួលទានប្រចាំថ្ងៃ។២/. ត្រូវខិតខំបម្រើប្រជាជនដោយស្មោះត្រង់និងដោយអស់ពីចិត្តពីថ្លើម មិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និង ផលប្រយោជន៍ ប្រជាជនជាដាច់ខាត។

៣/. បន្តការហ្វឹកហ្វឺនរៀនសូត្រតាមផែនការប្រចាំឆ្នាំ ដែលថ្នាក់លើបានដាក់ចេញឲ្យមានគុណភាព ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។៤/. បន្តបម្រើបងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាកខ្វះខាតនៅតាមមូលដ្ឋានដូចជា ជួយដោះស្រាយជីវភាពលំបាកខ្វះខាតនិងការសាងសង់លំនៅដ្ឋានជូនពួកគាត់។

៥/. ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ កិច្ចការពារសុខសន្តិភាពជូនប្រជាជនយើង។ឯកឧត្តមមេបញ្ជាការ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិនគ្រប់រូប នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានបំពេញនូវតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ និងប្រកបដោយគុណធម៌ហើយមានការគាំទ្រនិងកោតសរសើរពី ថ្នាក់ ដឹកនាំ និង មហាជនផងដែរ។