​សោកនាដកម្ម​កើនឡើង​រវាង​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​

0

​ហ្ស៊េ​រុយ​សា​ឡឹម​៖ សោកនាដកម្ម​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស រួមទាំង​កុមារ​ផង​បាន​កើនឡើង​ដោយសារ​ការ​ផ្លោង​គ្រាប់​ដាក់គ្នា និង​ការវាយប្រហារ​គ្នា​តាម​អាកាស​រវាង​ពួក​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​មិន​មានការ​ថមថយ​នោះឡើយ​។ ពេលនេះ​បើទោះបី​ជាមាន​ជន​ស៊ីវិល ស្លាប់​

palestine1a

ជាច្រើន​នាក់ នៅ​តំបន់​ហ្គា​សា​ស្ទ្រី​ព​ក៏ដោយ ក៏​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិន​ចា​មីន នី​តាន់ យ៉ា​ហ៊ូ និយាយថា នឹង​ពង្រីក​ប្រតិបត្តិការ​យោធា វាយប្រហារ​របស់ខ្លួន ប្រឆាំង​ក្រុម​ហា​ម៉ាស​ដដែល​។​ ​វេ​ប​សាយ​បរទេស​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ផ្អែក​តាម​ការលើកឡើង របស់លោក នី​តាន់​យ៉ា​ហ៊ូ ក្នុង សន្និសីទ​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​អង្គា​រថា « ប្រសិនបើ​ក្រុម​ហា​ម៉ាស និង​ក្រុម​ជី​ហាដ អ៊ីស្លាម មិន​ព្រម​អនុវត្ត​បទ​ឈប់​បាញ់​គ្នា​នោះទេ យើង​នឹង​បន្ត​ការវាយប្រហារ​ទៅលើ​ពួកគេ បន្តទៀត​»​។​palestine1b

​សូមបញ្ជាក់​ផងដែរ​ថា បើតាម​តុល្យការ​អ្នកស្លាប់​នៃ​ជន​ប៉ា​ឡេ​ស្ទី​ន​គិត​មកដល់​ថ្ងៃ​អង្គារ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ដោយសារ​ការវាយលុក​របស់​អ៊ីស្រាអែល​លើ​ជ្រោយ​ហ្គា​ហ្សា​កាន់​តែមាន​កម្រិត​ខ្ពស់ បណ្តាលឱ្យ​មនុស្ស​ស្លាប់​សរុប​១៩៦​នាក់ និង​របួស​១.៤៨៩​នាក់ រយៈពេល​៧​ថ្ងៃ​កន្លងទៅនេះ​។ ដោយ​ក្នុងចំណោម​នោះ​មាន​ស្ត្រី កុមារ មនុស្ស​ចាស់ និង​ជនពិការ​ផងដែរ ហើយ​ការវាយប្រហារ​នេះ​ក៏បាន​បណ្តាល​ឲ្យ​ប៉ា​ឡេ​ស្ទី​ន និង​អន្តរជាតិ​មាន​កំហឹង​យ៉ាងខ្លាំង ខណៈ​ប្រជាជន​នៅ​ទូទាំង​ពិភពលោក បានបង្ហាញ​ការប្រឆាំង​នឹង​ការវាយប្រហារ​នេះ​ផងដែរ​៕ palestine1a