ខេត្តសៀមរាប)÷ ស្រុកស្រីស្នំ ថ្ងៃ ពុធ ៤ រោចខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១២ ខែ កុម្ភះ ២០២០ វេលាម៉ោង១២ និង៣០នាទី មានមនុស្សស្លាប់ដោយសារ បាក់ដីសង្កត់លើ។
សពជនរងគ្រោះឈ្មោះ ណិត ចាប ភេទប្រុស អាយុ ២៣ឆ្នាំ ស្រុកកំណើតនៅភូមិ ជ្រាបចាស់ ឃំុជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរប រកសិករ បច្ចុប្បន្នរស់នៅ( គោកត្រម៉េង)ភូមិ ត្រាំកង់ ឃំុស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
ព័ត៌មាន នៅថ្ងៃទី១២ កុម្ភះ ឆ្នាំ២០២០ ជនរងគ្រោះ បាននាំគូរដណ្តឹងរបស់ខ្លួន ដែលនឹងរៀបការនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះ ទៅជីកដីដំបូកយកមកធ្វើឡត៍ដុតធ្យូង នៅចំណុចគោកស្រែសាម៉ ខាងជើងភូមិចំងាយ ១០០០ម៉ែត្រ ស្រាប់តែដីបាក់ធ្លាក់សង្កត់បណ្តាលអោយស្លាប់នៅនឹងកន្លែងកើតហេតុនោះតែម្តង។
ទទួលបានពត៌មាន ប៉ុស្តិ៍រដ្ឋបាលស្លែងស្ពាន បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យ និងធ្វើកោសលវិច្ច័យ សមត្ថកិច្ចបានពិនិត្យឃើញ សាកសព ឈ្មោះ ណិត ចាប ភេទប្រុស អាយុ២៣ឆ្នាំ ពិតជាដីបាក់សង្កត់ពិតប្រាកដមែន បានប្រគល់ជូនសាច់ញាតិធ្វេីបុណ្យតាមប្រពៃណី ដោយសែមឡុំ




































