កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀន

0

ភ្នំពេញ៖នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២០ វេលាម៉ោ២២ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីជួញដូរដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចតាមផ្លូវរថភ្លើង ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០២នាក់រួមមាន ៖ ១-ឈ្មោះ កុសល់ ធីតា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ២-ឈ្មោះ ម៉ូវ ឈុនហួរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ដកហូតក្រាម០៦កូនថង់តូច) ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕