0

ខេត្តស្ទឹងត្រែង៖នៅរសៀលថ្ងៃទី១៤កុម្ភៈ អាជ្ញាធរក្រុងស្ទឹងត្រែង បានចេញសេចក្តីបានជូនដំណឹងដល់ប្រជាពលរដ្ឋចំនួន១៣៩ខ្នងផ្ទះ ដែលកំពុងរស់ នៅតាមជួរច្រាំងមាត់ទន្លេសេកុង ក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង និងនៅតាមជួរច្រាំងមាត់ទន្លមេគង្គ ក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដោយត្រូវឲ្យរុះរើលំនៅដ្ឋាន ឲ្យបានរួចរាល់ នៅថ្ងៃទី៣០មេសាខាងមុខជាកំហិតដោយអាជ្ញាធរក្រុងអនុវត្គគម្រោងអភិវឌ្ឍន៍ទីក្រុងស្អាត នៅក្នុងឆ្នាំ២០២០នេះ ។

លោក សាយ កុសល អភិបាលក្រុងស្ទឹង
ត្រែង ស្នើឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ដល់អាជ្ញាធរ ព្រោះខេត្តត្រូវការយកទីធ្លារសាធារណ:នេះ មកធ្វើការសាង
សង់របាំងបេតុង តាមច្រាំងទន្លេដើម្បីការ
ពារកុំឲ្យមានការបាក់ដី ជៀសវាងប៉ះពាល់ដល់ផ្លូវជាតិ ដែលនាំឲ្យបាត់បង់សោភណ្ឌភាពទីរួមខេត្ត និងបាត់បង់ផ្លូវសាធារណៈដែលបងប្អូនកំពុងប្រើប្រាស់សព្វថ្ងៃ ។

លោកថា:បងប្អូនរស់នៅតាមជួរមាត់ទន្លេ
មានហានីភ័យខ្លាំង នៅខែវស្សាពេលមានទឹកជំនន់ទន្លេមេគង្គឡើងម្តងៗ ទឹកហូរច្រោះបាក់ច្រាំង អាចបង្កគ្រោះថ្នាក់ដល់
អាយុជីវិត ក្នុងពេលដែលបងប្អូនមិនបានប្រុងប្រយ័ត្នក្នុងករណីណាមួយ ។

ប្រជាពលរដ្ឋម្នាក់តំណាងឲ្យ ប្រជាពលរដ្ឋទាំង១៣៩ខ្នងផ្ទះ ដែលរស់នៅលើច្រាំងតាមជួរមាត់ទន្ល បានព្រមព្រៀងជាមួយអា
ជ្ញាធរ ហើយនឹងព្រមរុះរើលំនៅដ្ឋានចេញ តែពួកគាត់ ស្នើសុំឲ្យអាជ្ញាធរមេត្តាជួយដោះស្រាយ ឲ្យមានដីធ្លីសម្រាប់សាងសង់លំនៅដ្ឋាន ហើយទីតាំងរស់នៅមានទឹក មានភ្លើង និងសាលារៀន សំរាប់កូនចៅរបស់ពួកគាត់បានរៀនសូត្រដូចគេឯងផងដែរ ។

សូមបញ្ជាក់ថា:ការស្នើសុំឲ្យប្រជាពលរដ្ឋរុះរើលំនៅដ្ឋាននេះ និងដល់ឱសានវាទថ្ងៃ
ទី៣០ ខែមេសាខាងមុខនេះហើយ ចំណែ
កដំណោះស្រាយករណីផ្សេងៗទៀតនោះ
អាជ្ញាធរក្រុង នឹងជួយសម្រួលបញ្ហាដឹក
ជញ្ជូនសម្ភារៈទៅកាន់ទីតាំងថ្មី ក្រោមកិច្ច
សហការជាមួយម្ចាស់លំនៅដ្ឋានផ្ទាល់ ៕