ខេត្តកំពង់ធំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តនៅក្នុងឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារបន្ត នូវឆ្នាំ២០២០ ត្រូវបានរៀបចំ ធ្វើឡើងដោយ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់មន្ទីរកសិកម្ម ខេត្តកំពង់ធំ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ាន សូគ្រី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ចាន់ ដារា អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់សុខ លូ អភិបាលខេត្តកំពង់ធំ
និងលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត ព្រមទាំង ប្រតិភូអមដំណើរ រួមទាំងប្រធាន អនុប្រធានមន្ទីរ ស្ថាប័ន កងកម្លាំង ចូលរួមយ៉ាងច្រើនកុះករ។
ដោយយោងតាមរបាយការណ៍បូកសរុបលទ្ធផលកិច្ចកសិកម្ម រុក្ខានិងនេសាទឆ្នាំ២០១៩ ដែលបានអនុវត្តន៍ កន្លងមក គឺលទ្ធផលនៃកិច្ចប្រជុំនេះសម្រេចបានការងាររុក្ខាប្រម៉ាញ់ និងនេសាទ ក្នុងវិស័យកសិកម្មវិស័យផលិតកម្ម និងបសុព្យាបាលវិស័យ រួមទាំងវិស័យជលផល ក្នុងនោះផ្ទៃដីស្នើសុំ១០២ ៨៩២,១៥ហិកតា ផ្ទៃដីដាំដុះ៦១ ៦៧២,៤៩ ហិកតាផ្ទៃដីចៀរជ័រ៤០ ៧៦២,៦៥ហ.ត និងផ្ទៃដីចុះបញ្ជី៦២ ១៧៦,៣៩ហ.ត ដំណាំកសិឧស្សាហកម្មនៅក្នុងខេត្តមានដំណាំស្វាយចន្ទី៧៨៤៥៥ហិកតាដំឡូងមី ចំនួន ៥១ ១៨៦ហិកតានិងស្វាយកែវ១១ ៨៨៩ហិកតា។
ចំនែកវិស័យផលិតកម្ម និងបសុព្យាបាលស្ថិតិសត្វក្នុងខេត្តនេះសរុប១ ,២០១ ,៦៩៣ក្បាលថយចុះចំនួន៤៤
២៩៩ក្បាលបើធៀប កសិដ្ឋានថិញ្ចឹមសត្វសរុបក្នុងនោះកសិដ្ឋានជ្រក ១៤កន្លែងកសិដ្ឋានចិញ្ចឹម២៨កន្លែងនិងកសិដ្ឋាន០៨កន្លែង បានបង្កើតឧស្ម័នសរុប០៨ ស្រុកបារាយណ៍០១ឡូស្រុកតាំងគោក០២ឡ និងស្រុក
០៥ឡ ។
វិស័យជលផលខេត្តកំពង់ធំមាន៧៩កន្លែងក្នុងនោះកន្លែងអភិរក្ស០៥កន្លែង និងកន្លែងអភិរក្សសហគមន៍
និងសះជម្រក៧៤ កន្លែង ដោយមានស្នាក់ការកន្លែងអភិរក្ស១០ស្នាក់ការ(សង់ពីថ្មនិងផែបណ្តែត០៩) ជល ផលនេសាទចាប់បាន៥២ ,៥៨០តោន ខេត្តកំពង់ធំមានព្រៃសហគមន៍៨៣កន្លែងមានផ្ទៃ៧៤ ៥៥៨,០២ ហិកតា មានស្ថានីយនិងអភិវឌ្ឍ០៤កន្លែងផ្ទៃដី២ ៩៤៨ ហិកតា ចំការពូជឈើ១កន្លែងផ្ទៃដីសរុបចំនួន១០៤ ហិកតា ព្រៃជំនឿសាសនា០៦ មានផ្ទៃ២០,៦៧ហិកតាកន្លែង សួនដាំអនុស្សាវរីយ ០៨កន្លែងផ្ទៃដី១ ១៣៥,៣៤៧ហិកតា។
ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិកាក្រសួងរុក្ខាប្រម៉ាញ់និងនេសាទ បានមានប្រសាសន៍ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ចំណុះឲ្យមន្ទីរកសិកម្មទាំងអស់ របស់មន្រ្តីបំពេញភារកិច្ចដោយទទួលបាននូវលទ្ធផលជាទីមោទនៈ និងបានផ្តាំផ្ញើរ សូមប្រែក្លាយបញ្ហាប្រឈម រួមជាមួយនឹងចំណុចឲ្យទៅជាកាលានុវត្តភាពនិងជាកម្លាំងចលករបន្ថែមសហការជាមួយអន្តរស្ថាប័នពាក់ព័ន្ធ ការខិតខំប្រឹងប្រែងរបស់យើង ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការភិវឌ្ឍន៍សង្គមជំរុញគោលដៅកាត់បន្ថយភាពក្រីក្រនិងកំណែទម្រង់ស៊ីជម្រៅរួមទាំងការលើកគំនិតច្នៃប្រឌិតក្នុងការផ្សារភ្ជាប់ការអភិវឌ្ឍន៍ជាមួយនឹងបច្ចេកវិទ្យាចំណេះដឹង ចំណេះបង្កើនលទ្ធភាពនិងភាពប្រកួតប្រជែង
ដើម្បីត្រៀម សបហរណកម្មឱ្យកាន់តែមានលក្ខណៈទូលំទូលាយនិងនៅក្នុងពិភព។
ឯកឧត្តម ម៉ាន សុគ្រី បានសំណូមពរ ឲ្យរួមសហការដោះស្រាយនូវរាល់បញ្ហាទាំងឡាយស្របតាមនីតិវិធីក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ឆ្លើយតបទៅនឹងចក្ខុវិស័យកំណែទម្រង់កោណដំណាក់កាលដោយផ្តោតជាខាន់ទៅលើការធ្វើនវានុវត្តន៍ទំនើបមានលក្ខណ:បច្ចេកទេស ផែនការផលិតកម្មប្រកួតប្រជែង លើកកម្ពស់
ប្រសិទ្ធភាព បរិយាប័ន្ន និងធន់នឹងការប្រែប្រួលដែលនាំដល់ការកើនឡើងប្រាក់ចំណូលនិងកំណើនសេដ្ឋកិច្ច
កសិកម្មទៅជាប្រទេសនិងសេវាកម្ម បរិបទនៃបដិវត្តន៍ឧស្សាហកម្ម រិះរកមធ្យោបាយនិងវិធានការនានាដើម្បី រក្សាទុកកម្លាំងយុវជនដូចមានចែងក្នុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅប្រែក្លាយមានលក្ខណៈប្រកួតប្រជែងបរិយាប័ន្នធន់នឹងការប្រែប្រួលនិងនិរន្តរភាពដែលនាំដល់ការកើនឡើងប្រាក់វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
ដោយ ប៊ុន រដ្ឋា




































