ខេត្តស្ទឹងត្រែង:នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង លោកម៉ុម សារឿនបានចុះត្រួតពិនិត្យប្រព័ន្ធវិធានការបង្ការជំងឺផ្លូវដង្ហើមថ្មី វីរុសកូរ៉ូណា នៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល នៃព្រំដែនកម្ពុជាឡាវ ។
លោក អភិបាលខេត្ត បានណែនាំឲ្យមន្រ្តីចត្តាឡីស័កទាំងអស់ នៅច្រកទ្វារអន្តរជាតិមួយនេះ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងការបង្ការ និងពិនិត្យ ក៏ដូចជាទប់
ស្កាត់ នូវជំងឺផ្លូវដង្ហើមប្រភេទថ្មី វីរុសកូរ៉ូណា រឺ ១៩កូវិត (corona-Covid.19) និងជំងឺឆ្លងផ្សេងៗទៀត ជាពិសេសត្រូវយក
ចិត្តទុកដាក់ និងពិនិត្យលើអ្នកដំណើរណា ដែលមានកម្តៅចាប់៣៨អង្សារឡើងទៅ ។
ភ្លាមនោះ លោកវិជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ក៏ បានគូសបញ្ជាក់ផងដែរថា:គិតចាប់ពីថ្ងៃផ្ទុះឡើងនូវជំងឺផ្លូវដង្ហើម ប្រភេទថ្មីនេះ មក
ដល់ថ្ងៃ១៤ ខែកុម្ភៈនេះដែរ ខេត្តស្ទឹងត្រែងគឺនៅមិនទាន់មានអ្នកដំណើរ រឺ ជនណាម្នាក់ ត្រូវបានឆ្លងនូវជំងឺប្រភេទនេះនៅ
ឡើយទេ ៕





































