ប្រជាសហគមន៍អនុវត្តកសិកម្មតាមកិច្ចសន្យា នៃសហគមន៍ខេត្តព្រះវិហារ សប្បាយចិត្តក្នុងការលក់ដំឡូងមីសរីរាង្គ ទទូលបានតម្លៃល្អ

0

ព្រះវិហារ៖ គិត​ត្រឹម​ថ្ងៃទី​១១​ ខែកុម្ភះ ឆ្នាំ២០២០ ក្រុមហ៊ុន ThaiWha​ តាមរយៈសាជីវកម្មសហគមន៍កសិកម្មកម្ពុជា​ CACC បានប្រមូលទិញដំឡូងមីសរីរាង្គ ពីប្រជាសហគមន៍អនុវត្តកសិកម្មតាមកិច្ចសន្យា នៃប្រជាសហគមន៍ខេត្តព្រះវិហារ ហើយដឹកចេញប្រមាណជិត៥.០០០​តោន​ ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ លោកពឹង ទ្រីដា បានឱ្យដឹងថាលោកអរគុណដល់សមាជិក សហគមន៌ទាំងអស់ ដែលបានចូលរួម នៅក្នុងការខិតខំប្រឹងប្រែងផលិត នូវដំណាំដំឡូងមីសរីរាង្គបានយ៉ាងល្អ និងត្រឹមត្រូវតាមការកំណត់ជូនក្រុមហ៊ុន ធ្វើឲ្យទទួលបានតម្លៃល្អ សម្រាប់ដំឡូងមីស្រស់ចាប់ពី ៣៧៤ ទៅ៣៩០រៀល ក្នុងមួយគីឡូក្រាម ។

លោកពឹង ទ្រីដា សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០នេះ នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ៨ដែលបានចុះកិច្ចសន្យាលក់ដំឡូងមីសរីរាង្គជូន​ក្រុមហ៊ុន​ThaiWha​ តាមរយៈសាជីវកម្មសហគមន៍កសិកម្មកម្ពុជា​ CACC ។

លោកថា កសិករដែលបានចុះកិច្ចសន្យាកសិកម្មសរីរាង្គ រឺអេសអភីជាមួយក្រុមហ៊ុនអេមរូរាយស៍​ (AmruRice)​ រឺ​ក្រុមហ៊ុន​ស៊ី​អេ​ស៊ី​សី​ (CACC) ដែលជាបុត្រសម្ព័ន្ធ របស់អេមរូរាយស៍ តែងតែទទួលបានតម្លៃល្អ ។

​លោក​ពឹង​ ទ្រីដា ប្រធានមន្ទីរកសិកម្ម បានបន្តថាមានបងប្អូនជាច្រើនដែលតែងតែសួរ​លោក​ថា​ហេតុអ្វី​តម្លៃ​ស្រូវ​ធ្លាក់ចុះ​ខ្លាំង​? ហើយតើត្រូវធ្វើដូចម្តេច? លោកប្រធានបានបញ្ជាក់ថា ១,កសិករមានទីផ្សារស្រាប់មិនភ័យខ្លាចឈ្មួញ​ក្រឡុក​។ ២,កសិករទទួលបានជំនួយបច្ចេកទេសនិងចំណេះដឹង​ផ្សេងៗ​។ ៣,កសិករទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុ​ដែលមាន​អត្រា​ការប្រាក់​សមរម្យ​។​ ៤,កសិករផលិតនូវស្រូវឬដំឡូងមីដែលទីផ្សារ​ត្រូវការ​និង​តាម​ស្តង់ដា​ការនាំចេញ​៕សួនលីណា