ករណីឆាបឆេះឃ្លាំងលក់ពូកមួយកន្លែងរួមនឹងផ្ទះប្រជាពលរដ្ឋ៤ល្វែង នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ខូចខាតយ៉ាងដំណំ!

0

ភ្នំពេញ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ កន្លែងលក់ពូកមួយកន្លែង កើតឡើងនៅវេលាម៉ោង៦៖០០នាទីព្រឹក ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវ ចោមចៅ(អតីតផ្លូងរេងស្រេង )ភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យបានបញ្ជាក់ថា ដំបូងនៃការឆាបឆេះនេះផ្ដេីមចេញពីឃ្លាំងលក់ពូកបង្កការរីករាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋអចំនួន៤ល្វែងខូចខាតយ៉ាងដំណំ។សមត្ថកិច្ចបានឲ្យដឹងទៀតថា សម្ភាររងការខូចខាត ពូករួមនឹងម៉ូតូជាច្រីនគ្រឿងមូលហេតុនៃការឆាបឆេះនេះជំហានដំបូងបណ្ដាលមកពីផ្ទុះសេខ្សែរភ្លេីង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ចំពោះទំហំនៃការខូចខាត គឺបានបំផ្លាញទាំងស្រុងទំហំតំលៃនៃការខូចខាតសរុបជាថវិកានោះមិនទាន់ដឹងនៅឡេីយទេ។ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់ករថយន្ដពន្លត់អគ្គិភ័យអស់ចំនួន៣០គ្រឿងទេីបគ្រប់គ្រងស្ថានការបាន៕