ខេត្តកំពង់ធំ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោ ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់អង្ករចំនួន៣តោន រួមទាំងមី ២០០កេស ប្រគល់ជូនអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ដេីម្បីបន្តធ្វើសកម្មភាពមនុស្សធម៌ បម្រើប្រជាជន និងនិងអតីតយុទ្ធជន។
ពិធីប្រគល់អង្ករ ៣តោន និងមី២០០កេស សម្រាប់ជួយដល់បងប្អូន អតីតយុទ្ធជនកម្ពុជា និងប្រជាពលរដ្ឋ ដែលមានជីវភាព លំបាកខ្វះខាត ដែលកំពុងរស់នៅ ក្នុងខេត្តកំពង់ធំ ត្រូវបានធ្វើ ឡើងនៅកាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ នៅទីបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបានទទួលពី តំណាង របស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញមេបញ្ជាការកងទ័ពជើងគោក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានប្តេជ្ញាចិត្ត និងថ្លែងអំណរគុណ … ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោ ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានផ្ដល់អង្ករ និងមី សម្រាប់ការងារមនុស្សធម៌ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ធំ ដែលមានជីវភាពខ្វះខាត និងជាលើកទី៦មកហើយ ដែលបាន ផ្តល់ជូនក្នុងការងារមនុស្សធម៌ និងសូមប្តេជ្ញាចិត្ត នាយក សម្ភារៈនិងស្បៀងអាហារ ទៅផ្តល់ជូនបងប្អូនអោយដល់ដៃ អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត នៅតាមមូលដ្ឋាន និងគោរពជូនពរ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ព្រមទាំង បុត្រាបុត្រី ទទួលបានសេចក្តីសុខ សម្រេចជោគជ័យគ្រប់ភារកិច្ច។
ក្នុងនោះមន្រ្តីរាជការ ប្រជាពលរដ្ឋ និង មជ្ឈដ្ឋាន បានចូលរួមគាំទ្រ នូវសកម្មភាព មនុស្សធម៌ ចុះជួយដល់ អតីតយុទ្ធជននិង ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងគ្រប់ទិសទី
នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ ។
ដោយ ប៊ុនរដ្ឋា




































