(កំពង់ធំ)៖ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០វេលាម៉ោង១៦.៣០នាទីនៅចំណុចភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៤ផ្ទះ ដូចមានរាយនាមម្ចាស់ផ្ទះដូចខាងក្រោម:
១-ផ្ទះឈ្មោះ ហេង ហ្គិច ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរអាជីវករ នៅភូមិកំពង់ក្របៅ ទំហំផ្ទះ 6ម៉ែត្រគុណ១៤ ម៉ែត្រ(ផ្ទះបង្ក)
២-ឈ្មោះ ជៀម ថៃ ភេទប្រុស អាយុ ៦៧ឆ្នាំ មុខរបរ ធ្វើស្រែ ផ្ទះទំហំ ៧ ម៉ែត្រគុណ ១១ម៉ែត្រ
៣-ឈ្មោះ ស៊ូ គឹមសាត ភេទស្រី អាយុ៥៣ឆ្នាំ មានចំនួន២ផ្ទះជាប់គ្នា ទំហំ ៧ ម៉ែត្រគុណ ១២ ម៉ែត្រ និងទំហំ៥ ម៉ែត្រគុណ ១៥ ម៉ែត្រ ។
តាមការបញ្ជាក់ពីលោក ឧត្តមសេនីយ៍ទោ អ៊ុក កុសល បានឲ្យដឹងថាមូលហេតុ ឆ្លងចរន្តអគ្គីសនីចំណុចបង្គោលភ្លើងមុខផ្ទះ ហេង ហ្គិច ឆ្លងចូលទៅក្នុងផ្ទះហេងហ្គិចបណ្តាលអោយឆាបឆេះផ្ទះសរុបចំនួន០៤ខ្នង
និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន មានកំលាំងស្នងការដ្ឋាន អធិការដ្ឋាន កំលាំងប៉ុស្តិ៍រដ្ឋបាល និង ប្រជាការពារ យោធា កងរាជអាវុធហត្ថ សរុបចំនួន៥៧នាក់ រួមនិងប្រជាពលរដ្ឋ។ខូចខាត គ្រែ៦គ្រឿង
ទូរទស្សន៍២គ្រឿង លុយដុល្លា២៧០០០ $ លុយខ្មែរ ២៥លាន រៀល ម៉ូតូចំនួន២ គ្រឿង មាស១៣ តំឡឹងនិងសម្ភារះមួយចំនួនទៀត។ លោកបានបន្តថាប្រតិបត្តិការពន្លត់ត្រូវបានបញ្ចប់នៅវេលាម៉ោង ១៨.៣០ នាទី ។




































