រថយន្តកូរ៉េព្រះលះគ្នា ជាមួយរថយន្តកាមរី ពេញទំហឹងសំណាងមិនបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស

0

ភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ  រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យ ក្រឡាប់ផ្ងាជើង កណ្តាលផ្លូវ យ៉ាងហោចណាស់ក៏បានធ្វើឲ្យមានមនុស្សរបួស នៅយប់ថ្ងៃទី១៦ខែកុម្ភះឆ្នាំ២០២០នៅវេលាម៉ោង២២.៣០នាទីយប់។

មានករណីទ្បានកូរ៉េពីតោនកន្លះពាក់ស្លាកលេខ(3A1268)នឹងCamry07ពាក់ស្លាកលេខ(2T1640)បុកគ្នាបណ្តាលអោយរថយន្តកូរ៉េដាច់កង់ក្រោយក្រលាប់នៅលើផ្លូវតែម្តងហេតុការនេះកើតឡើងនៅលើផ្លូវជាតិលេខពីរនៅម្តុំស្រុកសំរោងទងខេត្តតាកែវគីឡូលេខ70។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បបងប្រុសម្នាក់ដែលនៅទីនោះគាត់បញ្ចាក់ថាឡានកូរ៉េបានធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តតាកែវ រីឯរថយន្តCamryធ្វើដំណើរពីខេត្តតាកែវទៅភ្នំពេញហើយបានរេចង្កូតមកបុកឡានកូរ៉េពេញទំហឹងបណ្តាលអោយក្រលាប់តែម្តង សូមបញ្ចាក់ផងដែរបាទគ្រោះថ្នាក់នេះមានអ្នករងរបួសបន្តិចបន្តួចតែប៉ុន្នោះ ហើយពេលនេះប៉ូលីសកំពុងធ្វើកាវាស់វែងនឹងធ្វើការដោះស្រាយ តាមនិតិវិធីច្បាប់ ចំណែកវត្ថុតាង មានរថយន្ត ទាំង២ ត្រូវបានសមត្ថកិច្ច យកមករក្សា ទុក រងចាំការដោះស្រាយចប់។
ដោយ ប៊ុន ថុន