ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់ បានរងរបួសដៃនិងជើង ខណៈពេលដែលធ្វើដំណើរដេីរតាមផ្លូវ ត្រូវជនសង្ស័យមួយក្រុម គ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង មកធ្វើសកម្មភាពឆក់កាបូបបានសម្រេច នៅតាមបណ្តោយផ្លូវលេខ៦៣ កែងនឹងផ្លូវលេខ២៧៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រួចរត់គេចខ្លួន ដោយសុវត្ថិភាពពីកន្លែងកេីតហេតុ មិនរំខានសមត្ថកិច្ចសូម្បីតែបន្តិច បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង ២១ យប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ។
តាមការបញ្ជាក់ពីនារីរងគ្រោះ ដែលជាជនជាតិចិនខាងលេីបានប្រាប់អោយដឹងថា ៖ កាបូបដែលត្រូវជនសង្ស័យនោះឆក់យកទៅ ទ្រព្យសម្បត្តិ រួមមាន ( លុយ២០០០ដុល្លារ . ទូរស័ព្ឌមួយគ្រឿង កាតធនាគារ នឹងសំភារះមួយចំនួនទៀត ) ៕




































