ច្បាប់មិនទាន់បាន!តែដីត្រពាំងស្នួលត្រូវបានអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នាកាយយកអាចម៏ដីលក់ចែកលុយគ្នាយ៉ាងរំភើយ

0

សៀមរាប= អ្នកចេះច្បាប់មួយចំនួនរំលោភច្បាប់យ៉ាងងងើល! ជាក់ស្ដែងដីគោកបុរាណឈ្មោះគោកស្នួលឬត្រពាំងស្នួល ស្ថិតនៅភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានលោក ស្វាយ ជាមេភូមិ,លោកប៉ែន លួន ក្រុមប្រឹក្សាឃុំមានជ័យ លោក ជា ជី លោក ថន ប៊ុនថង មេឃុំមានជ័យ ឃុបឃិតគ្នាកាយយកអាចម៏ដីបាតត្រពាំងលក់ឲ្យអ្នកស្រុកចែកលុយគ្នាយ៉ាងរំភើយយ៉ាងស្ងាត់ស្ងាម។
ដីគោកបុរាណត្រពាំងស្នួលនេះមានទំហំរួមទាំងដីទួល និងត្រពាំងសរុបជាងមួយហិកតា(១ហិតា) ពេលថ្មីៗនេះអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ឃើញដីត្រពាំងស្នួលអាចនិងធ្វើអាជីវកម្មបានចំណេញ ក៏៏ឆ្លៀតឳកាស លួចយកអេស្ការមកកាយអាចម៏ដីបាតត្រពាំងលក់ក្រោមឡេះថាស្ដារបាតត្រពាំងយកទឹកដើម្បីតំរូវរបស់ពលរដ្ឋដោយដាក់ជាសហគមន៏ភូមិ។
អាចម៏ដីដែលបានកាយយកនោះអាជ្ញាធរបានដឹកចេញពីទីតាំងត្រពាំងនោះយកទៅលក់ឲ្យអ្នកស្រុក ដោយបង្វែរថា ឃុំខ្វះថវិការកសាងសហគមន៏ តាមពិតឃុំមានជ័យគ្មានបានកសាងស្អីបន្តិចទាល់តែសោះ។
អាជ្ញាធរមូលដ្ឋានភូមិ ឃុំ មានបំណងចង់កេងចំណេញចង់កាយយកអាចម៏ដីបាតត្រពាំងស្នួលនេះតាំងពីឆ្នាំ២០១៩ ម្ដងរួចហើ្យរហូតដល់ឆ្នាំ២០២០ស្រាប់តែដាក់គ្រឿងចក្រកាយ ក្រោមលេះដដែលៗ។
រណ្ដៅដីដ៏ជ្រៅនេះត្រូវបានអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ដឹកអាចម៏ដីយកទៅលក់កាលពីថ្ងៃសុក្រទី១៤និង ១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្មានឯកសារណាបញ្ជាក់ពីថ្នាក់ខេត្តនោះឡើយ។
កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០សារព័ត៏មានយើងបានទំនាក់ទំនងទៅលោក រ៉ែម គឹមសាន ផ្នែកការវាស់វែងដីធ្លីភូមិបាលស្រុកប្រាសាទបាគង លោកបានឆ្លើយថាមិនបានដឹងរឿងនេះទេ លោកប្រាប់ថាទៅសួរលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងទើបបានដឹង។
លោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង លោកឆ្លើយថាពុំបានដឹងអំពីការកាយយកអាចម៏ដីនេះទេ។
លោក ភេម វិបុល បរិស្ថានស្រុកបានប្រាប់ថាអាជ្ញាធរភូមិ ឃុំ មានច្បាប់រួចហើ្យ ។
លោក ថន ប៊ុនថង មេឃុំមានជ័យ បានឆ្លើយថា លោកបានធ្វើច្បាប់ចេញពីឃុំរួចហើ្យ តែមិនទាន់យកទៅដាក់ឲ្យលោកអភិបាលស្រុកជួយសញ្ញេចែកនៅឡើយទេ ។
ជំនាញផ្នែកខាងការស្រាវជ្រាវខេត្តបានឲ្យដឹងថា គ្មានច្បាប់អនុញ្ញាតអោយកាយមុននោះទេ ហើ្យច្បាប់នោះត្រូវបានឆ្លងកាត់តាមមន្ទីរពាក់ព័ន្ធក្នុងខេត្តឲ្យបានត្រឹមត្រូវទើបអនុញ្ញាតឲ្យបាន។
បើនិយាយពីប្រវត្តិដីគោកស្នួលនិងត្រពាំងស្នួលនេះ ត្រូវបាន លោក ង៉ាម ឆប រស់នៅភូមិត្រពាំងធំ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាបបានគ្រប់គ្រងរក្សាតាំងពីឆ្នាំ១៩៨២ រហូតដល់ឆ្នាំ១៩៨៩ បានចេញប្លង់ដីពីលោកមេឃុំ ប៉ោង ឲ្យកាន់កាប់ដីគោកស្នួលនោះ ប៉ុន្តែដល់ឡើងមេឃុំថ្មីបានបញ្ជាឲ្យកូនចៅដុតឯកសារក្នុងឃុំទាំងអស់ចោល។ ការគ្រប់គ្រងថែរក្សាពីលោកង៉ាម ឆប មកដល់ឆ្នាំ២០២០នេះបានសុខសាន្ត តែលោកគ្មានបានទទួលលទ្ធផលអ្វីបន្តិចសោះបែរជាអាជ្ញាមូលដ្ឋានភូមិ ឃុំ រកអាចម៏ដីលក់ឲ្យអ្នកស្រុកពុំបាន ក៏យកអាចម៏ដីបាតត្រពាំងលក់តែម្ដង។
លោក លឹម សម្បត្តិ អធិការស្រុកប្រាសាទបាគង បានអោយដឹងថា ទាំងអាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធបានចុះពិនិត្យដល់ទីតាំងរួចហើយ កាលពីម្សិលម៉ិញ តែពុំទាន់ឃាតគ្រឿងបានទេ ដោយសារតែគ្រឿងនោះគេបើករត់មុន ទើបយើងចាប់មិនបាន តែយ៉ាងណាទីតាំងល្មើសច្បាប់នេះត្រូវបានបញ្ឈប់មិនអោយមានតទៅឡើយ ម្យ៉ាងទីទួលត្រពាំងបុរាណនេះក៏មានម្ចាស់គ្រប់គ្រោងតាំងពីយូរណាស់ហើយដែរ។
យើងនៅរងចាំមើល អាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធអាចឈានដល់ការឃាតខ្លួនក្រុមបំពាន់ច្បាប់ខាងលើនោះបានដែរឬទេ ហើយមានប្រសិទ្ធភាពប៉ុណ្ណា៕ ព័ត៏មាន បឋម ប៊ុនរិទ្ធី