ខេត្តកំពង់ធំ៖ ឯកឧត្តម នាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមទាំងលោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែនព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះសាកសួរទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យគុណភាពផ្ទះរបស់អតីតយុទ្ធជន ដែលបានសាងសង់ដោយ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។
ពិធីសំណេះសំណាល ជាមួយលោក ជួន វន អតិតយុទ្ធជនពិការ ជាន់មីនក្នុងសមរភូមិ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិពោធិបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងទាំង៣ប្រភេទ ចូលរួមសម្តែងសេចក្តីត្រេត អរក្នុងឳកាស ឯកឧត្តម គន់ គីម ចុះដល់មូលដ្ឋាន និងលំនៅដ្ឋានរបស់អតីតយុទ្ធជនដោយផ្ទាល់ កាលពី រសៀលថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ ២០២០។
បន្ទាប់ពី លោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានធ្វើកិច្ចស្វាគមន៍រួចមក ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ទទួលបន្ទុកប៉េសកកម្មពិសេស បានកោតសរសើរ ចំពោះកិច្ចប្រឹងប្រែង របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ដែលបានសហការគ្នាបានល្អ ក្នុងការជួយសាងសង់ផ្ទះជូនដល់បងប្អូន និងក្រុមគ្រួសារអតីរយុទ្ធជន និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ហើយបានជម្រុញឲ្យអាជ្ញាធរ ប៉ុស្ត៍រដ្ឋបាល ជួយគ្នាមើលថែរបងប្អូនប្រជាពលរដ្ឋ ដែលជាបុគ្គលដែលមាន ជីវភាពខ្វះខាត ។
ឯកឧត្តម នាយឧត្តសេនីយ៍ គន់ គីម បានមានប្រសាស៍សំណេះសំណាល ផ្តាំផ្ញើរដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ថា ឯកឧត្តម សោម ស៊ុន បានធ្វើការងារអតីតយុទ្ធជនបានត្រឹមត្រូវម៉ត់ចត់ គឺបានអោយផ្ទះ ចំអ្នកដែលអត់មានផ្ទះ មិនមែនឲ្យផ្ទះចំអ្នកដែលមានផ្ទះហើយនោះទេ ចំណែកឈើសាងសង់ផ្ទះមានគុណភាពល្អ ក្នុងនោះក៏បានណែនាំឲ្យម្ចាស់ផ្ទះ ចាក់សាបនិង(ក)ឥដ្ឋជាន់ក្រោមដើម្បីងាយស្រួលរស់នៅ និងបានជួយដល់លំនឹងផ្ទះផងដែរ ។
ឯកឧត្តម នាយឧត្តសេនីយ៍ គន់ គីម បានបញ្ជាក់បន្ថែមថា ចំពោះគម្រោងស្នើរសុំសាងសង់ផ្ទះជូនអតីតយុទ្ធជន រស់នៅក្នុងក្រុងស្ទឹងសែន ចំនួន២០ខ្នងផ្ទះ គឺត្រូវបានសាងសង់រួច១៥ខ្នងផ្ទះរួចមកហើយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានសម្រេចឲ្យសាងសង់៥ខ្នងផ្ទះទៀត ជូនតាមសំណើរស្នើរសុំ របស់លោក ម៉ាក ប៊ុន ហុង អភិបាលក្រុងស្ទឹងសែន ក្នុងនោះតាមរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្ត មានអតីតយុទ្ធជន ជាង២០០នាក់ គ្មានដីនិងគ្មានផ្ទះ និងពិភាគក្សាក្នុងអង្គសន្និបាទ នូវដីសម្បទានសង្គមកិច្ចរដ្ឋាភិបាល ជាង១០០០ហិចតា ដើម្បីដោះស្រាយជូនដូចអតីតយុទ្ធជន នៅក្នុងឳកាសនេះ ផងដែរ ឯកឧត្តម នាយឧត្តសេនីយ៍ គន់ គីម បានជួយឧបត្ថម្ភ អង្ករ១០០គ.ក មី៤កេសទឹកស៊ីអ៊ីវទឹកត្រី២យួរ និងថវិការមួយចំនួន ដល់លោក ជួន វន ដែលជាម្ចាស់ផ្ទះ។ដោយ ប៊ុន រដ្ឋា





































