ខេត្តមណ្ឌលគិរី៖ដោយមើលឃើញពីជីវភាពរស់នៅរបស់អតីតៈយុទ្ធជនចូលនិវត្តន៍មានជីវិភាពលំបាក ក្នុងនាមជាមេបញ្ជាការយោធាសឹករងស្រុកកែវសីមា លោក ហួត រ័ត្ន បានសាងសង់ផ្ទះឈើជូនអតីតៈមន្ត្រីយោធាចំនួន៥រូប ។
មេបញ្ជាការយោធាសឹករងស្រុកកែវសីមារ បានឲ្យដឹងថា:ផ្ទះកំពុងសាងសង់នេះ គឺ
អំពីឈើ ដំបូលប្រក់ស័ង្កសី មានទំហំ៥
ម៉ែត្រ × ៧ម៉ែត្រ ហើយក្នុង១ខ្នងផ្ទះត្រូវចំ
ណាយថវិកាអស់ប្រមាណ៤ពាន់ដុល្លារ ។
លោកថា:ផ្ទះ១ខ្នង ដែលសាងសង់ហើយមុនដំបូងគេនេះ នឹងត្រូវផ្តល់ជូនដល់លោក គង់ គា អាយុ៥១ឆ្នាំ អតីតបំរើការនៅវរៈគ២ រស់នៅក្នុងភូមិ ត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមារ ខេត្តមណ្ឌលគិរី។
ក្នុងសកម្មភាព ដែលបង្ហាញពីការយកចិត្តទុកដាក់របស់លោកមេបញ្ជាការូបនេះ ចំពោះយោធាចូលនិវត្តន៍ បានធ្វើឲ្យអាជ្ញា
ធរនៅមូលដ្ឋាននោះ ដែលចូលរួមក្នុងសក
ម្មភាពលើកផ្ទះដំបូង នៅក្នុងថ្ងៃទី១៧កុម្ភះ ម្សិលម៉ិញនោះ បានសម្តែងនូវការកោត
សរសើរដល់ទឹកចិត្តស្រឡាញ់គិតគូរអំពី
សុខទុក្ខរបស់អតីតៈយោធាចូលនិវត្តន៍ ៕




































