មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងលើកទឹក ចិត្តដល់ប្រជាសហគមន៍ទេសចរណ៍អូររស្សីកណ្តាល ឲ្យអភិរក្ស ព្រៃឈើធម្មជាតិសម្រាប់ផ្តល់សេវាកម្មទេសចរណ៍ ឆ្នាំ ២០២០

0

ខេត្តស្ទឹងត្រែង:មន្ទីរទេសចណ៍ខេត្តស្ទឹងត្រែងលើកទឹកចិត្តឲ្យ ប្រជាសហគមន៍នៅរម្មណីយដ្ឋានទេសចរណ៍នៅអូរឬស្សីកណ្តាល ត្រូវបង្កើនការលើកស្ទួយវិស័យទេសចណ៍ឲ្យកាន់តែប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យមកកំសាន្តនៅខេត្តភូមិភាគឥសានមួយនេះ ឲ្យបានកាន់តែច្រើន នារដូវចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។

លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរ
ណ៍ខេត្ត បានឲ្យដឹងថា:ប្រជាសហគមន៍ទេសចរណ៍ ត្រូវបង្កើនការរៀបចំកែលំអរតំ
បន់រម្មណីយ៍ដ្ឋាននិមួយៗ ឲ្យបានល្អទៅ
តាមស្តង់ដារដើម្បីឲ្យមានការប្រកួតប្រជែង
លើវិស័យទេសចរណ៍ ជាមួយខេត្តជិតខាង ។

លោកបញ្ជាក់ថា:ការងារនេះសហគមន៍ត្រូវរៀបចំឲ្យមានទិដ្ឋភាពបៃតងស្អាត ដោយគ្រាន់តែ រក្សាព្រៃធម្មជាតិឲ្យនៅគង់
វង្ស ដើម្បីបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ ដូចជាការចិញ្ចឹមឃ្មុំ សាងសួនបន្លែ
និងកែច្នៃផលិតផលកសិកម្ម វត្ថុអនុស្សវរី
យ៍ផ្សេងៗទៀត ។

សូមបញ្ជាក់ថាៈនេះជាឆ្នាំទី៤ហើយ ដែលក្រសួងទេសចរណ៍ផ្តើមឲ្យមានការប្រកួត
ប្រជែងរម្មណីយ៍ដ្ឋានស្អាត មានភាពបៃតង ស្រស់ស្របតាមស្តង់ដារ ហើយសម្រាប់ខេត្តស្ទឹងត្រែង ក្នុងឆ្នាំ២០២០នេះ បានកំណត់យករម្មណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្តាលសម្រាប់ដាក់ប្រកួតប្រជែងរម្មណីយដ្ឋានបៃតង ៕