ឯកឧត្តមទេសរដ្ឋមន្ត្រីគន់ គីម សំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ១០០នាក់

0

កំពង់ធំ៖ ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានអញ្ជើញមកពី ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន  ចំនួន១០០នាក់ ដែលបានរៀបចំឡើងដោយ  គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ក្នុងពិធីនេះ សំណេះសំណាល អតីតយុទ្ធជន មានការអញ្ជើញចូលរួម ពីឯកឧត្តម ញឹក បានខេង អភិបាល រងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តនិងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា លោកម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន និងថ្នាក់ដឹកនាំអ្នកមុខអ្នកការ ប្រតិភូអមដំណើរ រួមទាំងប្រធាន សមាជិក អតីតយុទ្ធជនចូលរួមជាង១០០នាក់។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ មានប្រសាសន៍ ថាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឆ្លងកាត់នូវបទពិសោធន៍ និងចំនុចពាក់ព័ន្ឋនិងការចូលរួមសម្រេច កិច្ចសមាគមទទួលបានលទ្ធផលល្អប្រសើរ គឺបាន ផ្តើមចេញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនយើងដែលបានលះបង់គ្រប់សព្វបែបយ៉ាងហ៊ានពលីជីវិត រហូតមានបងប្អូនបានធ្លាក់ខ្លួនពិការ ចូលសោធននិវត្តន៍បានធ្វើឲ្យសម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនតែងតែដឹងគុណជានិច្ចចំពោះបងប្អូនរួមចំណែកដែលមិនអាចខ្វះបានក្នុងសកម្មភាពធ្វើឲ្យប្រទេសបានសុខសន្តិភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ចំនួនខ្នងផ្ទះដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាងសង់រួច និងប្រគល់ជូនអតីតយុទ្ធជនចំនួន១៤១គ្រួសារ រួចមកហើយ និងកំពុងតែសាងសង់បន្ថែម៣០ខ្នងផ្ទះទៀតដើម្បីប្រគល់ជូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ។

ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានមាន ប្រសាសន៍ ផ្តាំផ្ញើរឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់ មើលថែទាំសុខភាពឲ្យបានល្អ ពិនិត្យនិងព្យាបាលឲ្យបានទាន់ពេលវេលា មិនត្រូវបណ្តែតបណ្តោយឲ្យជំងឺរីករាយដាល់ មានអាការៈកាន់តែធ្ងន់ ធ្វើឲ្យពិការក្នុងការ ព្យាបាល ជាហេតុធ្វើឲ្យគ្រោះថ្នាក់បាន ដូច្នេះយើងត្រូវតែថែរក្សាឲ្យមានសុខភាពល្អទាំងអស់គ្នា ។

ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម បានរំលឹកឡើងវិញ នូវការចូលរួមចំណែករបស់បងប្អូនអតីតយុទ្ធជន ធ្វើឲ្យមានសន្តិភាពជាង២០ឆ្នាំមកនេះ ក៏ដោយសារការរួមចំនែក យ៉ាងសកម្ម របស់អតីតយុទ្ធជន ក្នុងកិច្ចការពារទឹកដី ខ្ញុំនិងខិតខំឲ្យអស់ពីសមត្ថភាពរបស់ខ្លួន ដោះស្រាយបញ្ហា នៅសេសសល់ជូនអតីតយុទ្ធជន យើង និងត្រូវរួមគ្នា ចាប់ពីប៉ុស្ត៍រដ្ឋបាល ឃុំ ថ្នាក់ដឹកនាំរបស់ស្រុក ក្រុង ត្រូវជួយគ្នាយ៉ាងយកចិត្តទុកដាក់ ជាភ្នែកជាច្រមុះមើលថែរអតីតយុទ្ធជន នៅក្នុងឳកាសសំណេះសំណាល ឯកឧត្តម ប្រធានគណអធិបតី បាន ផ្តល់ថវិការសម្រាប់ដោះស្រាយការធ្វើដំណើរ ជូនអតីតយុទ្ធជន ចំនួន១០០នាក់ក្នុងម្នាក់ៗទទួលបាន ថវិកា៥០០០០រៀល និង អង្ករ២០គ.ក ផងដែរ។

ដោយ ប៊ុន រដ្ឋា