ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីក្នុងពិធី បូកសរុបលទ្ធផលការងារយោធាក្នុងឆ្នាំឆ្នាំ២០១៩ និងលើកទិស ដៅឆ្នាំ២០២០ នៅយោធភូមិភាគទី១

0

ខេត្តស្ទឹងត្រែង៖លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជាអធិបតី ក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការទិសដៅអនុវត្តន៍បន្ត សំរាប់ឆ្នាំ២០២០ របស់យោធភូមិភាគទី១ ។

ថ្លែងនៅក្នុងពិធីនោះ ក្នុងឱកាសព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ម្សិលម៉ិញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច
ទទួលបានស្នាដៃរយះពេល១ឆ្នាំកន្លងមកនេះ ដែលនាយទាហាន នាយទាហានរង និងពលទាហាន គ្រប់កងឯកភាពចំណុះយោធភូមិភាគទី១ សម្រេចបាន ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវ និងថ្លែងអំណរអរគុណនូវការយកចិត្តទុកដាក់បង្កលក្ខណះគ្រប់បែបយ៉ាង របស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោ
ធពលខេមរ:ភូមិន្ទ អង្គភាពសម្ព័ន្ធមេត្រីភាព និងអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលនាំឲ្យយោធភូមិភាគទី១ កងទ័ពជើងគោកអនុវត្តន៍ភារកិច្ចបានដោយជោគជ័យ ។

លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានផ្តាំផ្ញើរក្នុងអង្គប្រជុំ ឲ្យបន្តអនុវត្តន៍ផែនការក្នុងឆ្នាំ២០២០ ឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយបន្តចូលរួម ក្នុងកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងបន្តកសាងអង្គភាពឲ្យរឹងមាំលើគ្រប់វិស័យ ដើម្បីពង្រឹងកិច្ចការពារជាតិ បន្តសហការណ៏ជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី ដើម្បីសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាឲ្យបាននូវភូមិ.ឃុំមានសុវត្ថិភាព ក៏ដូចជាបន្តហ្វឹកហ្វឺនបំប៉នសមត្ថភាព កងទ័ពឲ្យបានជាប្រចាំ ។

ជាការតបស្នង និងគុណបំណាច់ទៅនឹងស្នាដៃដែលបានលះបង់ ជូនជាតិ មាតុភូមិ អង្គពិធីក៏បានបំពាក់ជូនគ្រឿងឥស្សរិយយស និងជូនលិខិតសរសើរ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី១ ជូនអង្គាភាព បុគ្គលមានស្នាដៃផងដែរ ៕