សៀមរាប: នាព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៧.៣០នាទីព្រឹកនេះ នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត មានរៀបចំពិធីរាប់
បាត្រព្រះសង្ឃចំនួន១២៥អង្គ ដើម្បីអបអរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា។
ពិធីនេះក៏មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ពុទ្ធសាសនិកជន ភ្ញៀវជាតិ អន្តរជាតិ ដើម្បីចាប់យកសទ្ធ្វាជ្រះថ្លារៀងៗខ្លួន។
ក្រៅពីពិធីរាប់បាត្រហើយ សាធារណជនក៏អាចចូលរួមទស្សនាពិព័រណ៍សមិទ្ធផលការងាររយៈពេល២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរាផងដែរ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅខាងលិចប្រាសាទអង្គរវត្តនិងព្រះលានជល់ដំរី៕









































