ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោងបើកវេទិការសាធារណៈដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយឃុំបន្ទាយស្ទោង បានអញ្ជើញចូលរួម ក្នុងពិធីវេទិការសាធារណៈពិគ្រោះយោបល់ ដើម្បីរកដំណោះស្រាយ ដោះស្រាយបញ្ហារាល់ការជួបផលលំបាក់ របស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ស្លា ករ ឃុំបន្ទាយស្ទោង ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម ពីក្រុមការងារ អាជ្ញាធរ ស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ  និងប្រជាពលរដ្ឋ សរុប១២៥នាក់  នៅ ព្រឹក ថ្ងៃ ព្រហស្បតិ៍ ទី ២០  ខែ កុម្ភៈ  ឆ្នាំ ២០២០  ។

កិច្ចពិភាគ្សាពិគ្រោះយោបល់ នៅក្នុងអង្គវេទិការសាធារណៈបានផ្តោតលើបញ្ហា ដែលបងប្អូនប្រជាពលរដ្ឋ សំណូមពរនិងស្នើរសុំគឺ ទី១ បញ្ហាការចរាចរណ៍ ធ្វើដំណើរនៅលើដងផ្លូវ បានធ្វើឲ្យជួបនិងផលលំបាក ដោយសារសភាពនៃផ្លូវមិនល្អ ទី២ ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យស្ថាប័នជំនាញ ជួយដោះស្រាយធ្វើ ប្រឡាយទឹក   (ប្រឡាយជើងក្អែបចេញពីប្រឡាយមេ)  ដើម្បីប្រជាពលរដ្ឋប្រើប្រាសទឹក សម្រាប់បង្ករបង្កើន ផលសូ្រវ ចំណែក ទី៣  ស្នើរសុំឲ្យមានការរឹតបន្តឹងបញ្ហាផ្នែកសន្តិសុខ ជួយការពារទប់ស្កាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សា ដើម្បីគោរព អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំនុច របស់រាជរដ្ឋាភិបាល   ។

បន្ទាប់ពីបានពិភាគ្សាពិគ្រោះយោបល់ យ៉ាងផុសផុល នៅក្នុងអង្គវេទិការសាធារណៈមក  លោក សរ ប៉ាហូ នាយរងរដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា  មានគម្រោងនិងសាសង់ ជួសជុលផ្លូវនៅក្នុងឆ្នាំ ២០២០នេះហើយ ចំណែកលោកយ៉ាន់ វណ្ណី អនុប្រធាន ធនធានទឹកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ និងរៀបចំប្រព័ន្ឋប្រឡាយទឹក  ប្រឡាយជើងក្អែប ចំនួន១៧ ប្រឡាយដើម្បីឲ្យបងប្អូនទទួលបានការប្រើប្រាស់ទឹកស្រោចស្របបានគ្រប់គ្រាន់ នៅក្នុងឃុំបន្ទាយ ស្ទោង ក្នុងខេត្តកំពង់ធំ។

ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានបកស្រាយចម្ងល់របស់ប្រជាពលរដ្ឋ ចំពោះពាក្យ EBA ដើម្បីកុំឲ្យមានការយល់ច្រឡំបញ្ហាសេដ្ឋកិច្ចជាតិ  EBA គឺជាប្រព័ន្ឋអនុគ្រោះពន្ឋនាំចេញ ទំនិញទៅសហភាពអ៊ឺរ៉ុប ដោយមិនបង់ពន្ឋ តែសម្រាប់ប្រទេសដែលកំពុងតែអភិវឌ្ឍន៍  លុះប្រទេសមានកំណើតសេដ្ឋកិច្ចល្អប្រសើរ EBAដែលជាប្រព័ន្ឋអនុគ្រោះពន្ឋនិងបាត់បងទៅវិញ ដោយស្វាយប្រវត្តិ  ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ចំពោះបញ្ហាជំងឺកូរ៉ូណា ឬជំងឺ កូវិត នេះមិនមានករណីឆ្លងជាមួយ និងប្រជាពលរដ្ឋខ្មែរណាម្នាក់នោះទេ  សូមកុំឲ្យបងប្អូនមានការ ភ័យព្រួយឡើយ និងសំណូមពរ ឲ្យបងប្អូនចូលរួមគោរពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំង៩ចំនុច ផងដែរ ។

ដោយ ប៊ុន រដ្ឋា