តាកែវៈជួបសំណេះសំណាលជាមួយនិងសិក្ខាកាមដែលទើបតែប្រឡងជាប់បានចូលបម្រើរជានគរបាលជាតិថ្មីស្នងការនគរបាលខេត្តតាកែវលោកឧត្តមសេនីយ៏ទោ សុខ សំណាង បានក្រើនរំលឹកអោយយកចិត្តទុកដាក់ខ្ពស់ គោរពទៅលើវិន័យរបស់អង្គភាពជាធំ ព្រោះកងកំលាំងនគរបាលដែលមានវិន័យ និងគោរពទៅតាមបទបញ្ជា គឺជានគរបាលយុត្តិធម៍ដែលមានតម្លៃលើការងារបម្រើរដល់ប្រជាពលរដ្ឋ ការពារព្រះមហាក្សត្រ ការពារថ្នាក់ដឹកនាំដែលប្រសូត្រចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋផ្ទាល់ ។
មានប្រសាសន៏លើកឡើងយ៉ាងដូច្នេះគឺក្នុងពេលដែលលោកស្នងការ បានជូបសំណេះសំណាលជាមួយនិងប្អូនៗសិក្ខាកាម ដែលទើបតែប្រឡងជាប់បានចូលបម្រើរការងារជានគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន ៧០រូប នៅសាលប្រជុំរបស់ស្នងការដ្ឋានផ្ទាល់ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ២០២០ ។ 
លោកឧត្តមសេនីយ៏ទោ សុខ សំណាង បានលើកឡើងបន្តថា នគរបាលជាតិ គឺមានតួនាទីយ៉ាងសំខាន់ទៅលើការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គមអោយមានសណ្តាប់ធ្នាប់ល្អ ជាពិសេស រក្សាអោយបាននៅសុខសុវត្តិភាពភូមិឃុំ ដែលប្រជាពលរដ្ឋរស់នៅ ដាច់ខាតមិនអោយមានចោលួច ឆក់ ប្លន់ ក្មេងទំនើង និងគ្រឿងញៀន ។ ហើយចំពោះតួនាទីរបស់នគរបាលជាតិដែលត្រូវធ្វើយ៉ាងណានោះ គឺសិក្ខាកាមនិងត្រូវបានបញ្ជូនទៅហ្វឹកហ្វឺននៅសាលានគរបាលជាតិភូមិភាគ៣ នៅត្រែងត្រយឹង ដើម្បីសិក្សាចំណេះជំនាញរយៈពេល ០៤ខែ ដើម្បីក្លាយខ្លួនជានគរបាលជាតិយ៉ាងពេញលេញ នឹងត្រូវបានតាំងស៊ុបពេញសិទ្ធិជាមន្ត្រីនគរបាលតែម្តង ។ 
លោកស្នងការបានសង្កត់ធ្ងន់ថា ក្នុងពេលដែលសិក្ខាកាមកំពុងសិក្សាត្រូវក្រេបជញ្ជក់យកវិជ្ជាជីវៈពីគ្រូឧទ្ទេស ដើម្បីទទួលបាននិទ្ទេសល្អៗ ត្រឡប់ចូលមកបម្រើរការងារដល់ស្នងការដ្ឋានវិញ ទាំងមានស្នាដៃ និងគិត្តិយស ក្នុងនោះលោកនិងធ្វើការស្នើសុំទៅថ្នាក់លើដើម្បីធ្វើជាលិខិតសរសើ ដើម្បីលើកទឹកចិត្តដល់កងកំលាំងនគរបាលរបស់យើង ដែលខិតខំបំពេញភារៈកិច្ចបានល្អ ។ តាកែវ






































