ខេត្តកំពត; នៅពេលថ្មីៗនេះ បន្ទាប់ពីមានក្រុមហ៊ុនមួយ បានមកវៃរបង ដែលហ៊ុព័ទ្ធដី របស់លោកស្រី ហុង សុម៉ាលី ដោយ មិនមានមូលហេតុ និងការអនុញ្ញាត ពីសំណាក់អាជ្ញាធរ និង បោះបង្គោលរបង ចូលដីរបស់គាត់ទៀត។
លោកស្រី ហុង សុម៉ាលី សូមសំណូមពរ ទៅដល់ អាជ្ញាធរពាក់ព័ន្ធមេត្តាជួយដោះស្រាយ និង ជួយរកយុត្តិធម៌ឲ្យ ក្រុមគ្រួសាររបស់គាត់ផង។ខណៈដីមួយប្លង់នេះ ពួកគាត់បានទិញជាច្រើនឆ្នាំ កន្លងមកហើយ ដោយមានការទទួលស្គាល់ ពីសំណាក់ អាជ្ញាធរភូមិ ឃុំត្រឹមត្រូវ ទីតាំងដីខាងលើនេះ ស្ថិតនៅភូមិ ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុក ទឹកឈូ ខេត្តកំពត។
លោកស្រី ហុង សុម៉ាលី បានបន្តទៀតថា រូបគាត់ បានធ្វើពាក្យសុំអន្តរាគមន៍ ពីសំណាក់ឯកឧត្តមជាវតាយអភិបាលនៃ គណៈបអភិបាល ខេត្តកំពត សុំជួយអន្តរាគមន៍ ទប់ស្កាត់ នឹងផ្អាកសកម្មភាព មិនឱ្យឈ្មោះ ម៉ុងចាន់ណារិន សាងសង់សំណង់ផ្សេងៗ និងកុំឱ្យមានការចេញប័ណ្ណសំគាល់សិទ្ធិលើដីរបស់នាងខ្ញុំ ដែលមានទីតាំង ស្ថិតនៅភូមិ ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុក ទឹកឈូ ខេត្តកំពត ប៉ុន្តែរដ្ឋបាលខេត្តមិនព្រមទទួលពាក្យសុំអន្តរាគមន៍នេះទេ។





































