បណ្ដាអ្នកទទួលខុសត្រូវអាហ្វហ្គានីស្ថាន រាយការណ៍ថា ការវាយប្រហារកាលពីព្រឹកថ្ងៃទី១៧ កក្កដា របស់ពួកបះបោរតាលីបង់ ប្រឆាំងព្រលានយន្ដហោះក្រុងកាប៊ុល ត្រូវបានបញ្ចប់ដោយពួកអ្នកវាយប្រហារទាំងអស់ត្រូវសម្លាប់។ មេប៉ូលិសក្រុងកាប៊ុលម្នាក់ លោក ហ្គុល អាហ្គាហា
ស៊ីមី និយាយប្រាប់ AFP ថា ការវាយប្រហារត្រូវបានបញ្ចប់ ហើយពួកអ្នកវាយប្រហារទាំងអស់ដែលលាក់ខ្លួនក្នុងអគារកំពុងសាងសង់ មួយត្រូវសម្លាប់ ។ ពួកឧទ្ទាមតាលីបង់១ក្រុមបានលុកចូលក្នុងអគារ កំពុងសាងសង់នៅជាប់ព្រលានយន្ដហោះ នាវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ។ ពួកគេបានបាញ់ប្រហារដោយអាវុធស្វ័យប្រវត្ដិ និងកាំភ្លើងបាញ់រ៉ុក្កែត មកលើព្រលានយន្ដហោះ ។
ការវាយប្រហារនោះធ្វើឡើងនាថ្ងៃទី១៧ កក្កដា ជាថ្ងៃចាប់ផ្ដើមធ្វើការត្រួតពិនិត្យសន្លឹកឆ្នោតទាំងអស់ប្រមាណជា ៨,១លានសន្លឹកនៃការបោះឆ្នោតប្រធានាធិបតីជុំទី២ កាលពីថ្ងៃទី១៤ មិថុនា កន្លងមក ។ ការពិនិត្យសន្លឹកឆ្នោតឡើងវិញនោះដើម្បីបញ្ជាក់ពីអ្នកឈ្នះរវាង បេក្ខជន២រូបគឺលោក អាប់ឌុលឡាហ៍ អាប់ឌុលឡាហ៍ និងលោក អាស្ដ្រាហ្វ ហ្កានី ពេលមានការសង្ស័យពីការក្លែងបន្លំ ។ ពួកតាលីបង់ដែលបរិហារចំពោះការបោះឆ្នោតនោះថារៀប ចំឡើងដោយពួកលោកខាងលិចនោះបានប្រកាសទទួលខុសត្រូវលើការវាយប្រហារ ប្រឆាំងព្រលានយន្ដហោះក្រុងកាប៊ុលតាមរយៈសេចក្ដីប្រកាសមួយបញ្ជូនមក ឱ្យAFP៕