ជន ស ង្ស័ យ ចំ នួន០៧នាក់ត្រូវបាន នគ របាលខណ្ឌសែនសុខបញ្ជូនទៅតុលាកា រ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា

0

ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខបានបញ្ជូ ន ជនសង្ស័យ ចំនួន០៧នាក់ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា ទៅកាន់ តុ លាការ។ ករណីទី១ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០៣នាក់ ករណីទី២៖ ជូញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ករណីទី៣ ៖ ពាក់ពន្ធ័នឹងករណីប្រេីប្រាស់នូវសារធាតុញៀនចំនួន០៣នាក់ ។

ការបញ្ជូនខ្លួនជនសង្ស័យនេះគឺធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ។បើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង០៧នាក់ខាងលើនេះសមត្ថកិច្ចនគរបាលខណ្ឌសែនសុខធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិ វិ ធី សាកសួរ និ ងកសាងសំណុំរឿង ។

ជនស ង្ស័ យ ទាំង០៧នាក់ខាងលើនេះបានសារភាពថាពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន ទើបសមត្ថកិច្ចបានប្រមូលវត្ថុតាង និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះតែ ម្តង ។

លោក វរៈ សេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សែនសុខទាំងអស់ សូមមេត្តាជួយសហការណ៍ និងផ្តល់ព័ត៌មាន មក កម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រ មូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុ ញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យ បាន ទាន់ពេ លវេលាផង ដែ រ ៕