ការប្រលងប្រណាំង​ទីក្រុង​ស្អាត​ អនាម័យ​ល្អ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន​ខេត្ត​កំពង់ធំ​

​កំពង់ធំ​៖ ខេត្តកំពង់ធំ​ជា​ខេត្ត​មួយ​ដែល​ស្ថិត​ចំ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​ហើយ​ក៏​ជា​ខេត្ត​ទេសចរណ៍​មួយ​ដែល​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ ឆ្លងកាត់ និង​

សំរាក​កំសាន្ដ ហើយ​ប្រជា​ពល​រដ្ន​តែងតែ​រង​ចាំមើល​អាជ្ញាធរ​ក្រុង​ស្ទឹង​សែន​ជួស​ជុស​ស្ថាបនា​បរិវេន្ដ​ជិត​រូបសំណាក់​ដំរី​ជាន់ខ្លា​ដែល​ជា​និមិត្តរូប​នៃ​ខេត្ត​កំពង់ធំ​និង​ជា​កន្លែង​គោរព​សក្កា​រះ​បូជា​អស់​មនុស្ស​ទាំងពួង​ក្នុង​ខេត្ត​កំពង់ធំ តែ​ឥឡូវនេះ​ក្លាយជា​កន្លែង​ចាក់សំរាម និង​ជិត​ក្លាយ​ជា​ត្រពាំង​បឹងបួរ​ជា​បណ្ដើរៗ​ព្រោះ​តែ​អាជ្ញាធរ​ព្រងើយកន្តើយ​និង​គ្មាន​ចំណាប់អារម្មណ៍​លើ​បរិស្ថាន​ជុំវិញ​សួន​ដំរី​ជាន់ខ្លា​។​
​ទោះជា​យ៉ាងណា​ក៏ដោយ​ប្រជា​ពលរដ្ន​បាន​ទទឹង​រង​ចាំ​មើល​ការ​ជួសជុល​របស់​អាជ្ញា​ធរ​ក្រុង​ស្ទឹង​សែន​ក្រោយពី​ទូទ​ស្សន៍​បាន​ចាក់ផ្សាយ​រួច​ម្ដង​ទៅ​ហើយ​តែ​អាជ្ញាធរ​ហាក់ដូចជា​មិន​យកចិត្តទុកដាក់​ចំពោះ​កាត​កិច្ច​និង​ភារកិច្ច​របស់​ខ្លួន​ក្នុង​
​ការថែរក្សា​ក្រុង​ស្ទឹង​សែន​ទាំងមូល​អោយមាន​សោភ័ន​ភាព  ដោយ​មាន​តែ​គំរោង​ទីក្រុង​ស្អាត អនាម័យ​ល្អ​តែប៉ុណ្ណោះ​។​
​តាម​ប្រភព​ពត៍​មាន​ពីរ​ប្រជា​ពល​រដ្ន​និង​មន្ដ្រីរាជការ​មួយចំនួន​ដែល​រស់នៅ​ក្នុង​ក្រុង​ស្ទឹងសែន​បាន​អោយដឹងថា​ក្រុង​ស្ទឹងសែន​មាន​ចំងាយ​មិន​លើសពីរ​២​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​តែ​អាជ្ញាធរ​ពុំ​មាន​សមត្ថភាព​ក្នុង​ការថែរក្សា​សោភ័ណ្ឌភាព បរិស្ថាន និង​អនាម័យ​ល្អ​ទាល់តែសោះ ព្រោះ​អាជ្ញាធរ​បាន​ត្រឹមតែ​ទ្រឹស្ដី​តែ​គ្មាន​ការអនុវត្តន៍​។​
​ប្រជា​ពល​រដ្ន​ក៏បាន​សំណូមពរ​អោយ​ក​អភិបាល​ខេត្ត​កំពង់ធំ​ចុះ​ពិនិត្យ​មើល​ចំនុច​បរិវេណ​ជុំវិញ​រូបសំណាក់​ដំរី​ជាន់ខ្លា​នេះ​ផង​ព្រមទាំង​លោក​តុ​បក​ក្កដា​ប្រធាន​មន្ទីរ​បរិស្ថាន​ជួយ​ពិនិត្យ​កន្លែង​នេះ​ផង​៕​

1 2 3