ខេត្តព្រះវិហារ៖ ដោយ វណ្ណៈ កិកត្តិស័ក្គិ រដ្ឋបាលព្រៃឈើសង្កាត់និងផ្នែករវៀង បានសហការគ្នាជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បង្រ្កាបបាន ក្នុងសកម្មភាព ដេញប្រផាត់ចាប់ប្រភីង ខណៈ ឧក្រិដ្ឋព្រៃឈើ ព្យាយាម បើករថយន្ដធនត្រានិងរថយន្ដស៊ីណារត់គេចខ្លួន ផ្អើលពេញស្រុករវៀងនិងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទីបំផុតជាប់អន្ទាក់សមត្ថកិច្ច កាលពីនៅវេលាម៉ោង ០៦:៣០នាទីយប់ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរជអាវុធហត្ថហត្ថខេត្តព្រះវិហារបានឲ្យដឹងថា៖ ក្រោយពីទទួលរាយការពីក្រុមអ្នកសារព័ត៌មាន ថាមានរថយន្ដចំនួន២គ្រឿង ដឹកឈើចេញពីក្រាំងដូងឆ្លងកាត់ផ្លូវជាតិលេខ៦២ឆ្ពោះទៅភ្នំពេញ ក៏បានបានរៀបចំកំលាំងសហការគ្រប់បណ្ដាលអង្គភាពពាក់ព័ន្ធតាមគោដៅដាក់បារ៉ាស់ក្នុងការចុះបង្ក្រាប់បទល្មើសខាងលើ ដើម្បីបង្រ្កាបបទល្មើសព្រៃឈើ ដែលដឹកជញ្ជូនដោយខុសច្បាប់។
តែបន្ទាប់ពី ក្រុមសមត្ថកិច្ច ដែលចាយប្រាក់ខែរដ្ឋ មិនគ្រប់គ្រាន់ និងមិនស្កប់ស្កល់ បានប្តូរតួនាទី និងកាព្វកិច្ច ពីការថែរក្សា ការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋ មកជាអ្នកបំរើឲ្យឈ្មួញឧក្រិដ្ឋជនព្រៃឈើ ដោយការមើលផ្លូវ និងរត់ការឲ្យឈ្មួញ តែការមើលផ្លូវរត់ការនេះ ទំនងជាក្បត់សមត្ថកិច្ចនៅតាមដងផ្លូវទៀត ទើបបានអស់លក្ខណ៍ទើបសមត្ថកិ្ចក្របួចបាន។
តាមសេចក្តីរាយការណ៍ ពីភ្នាក់ងារ សារព័ត៌មាន ខេមរា បានឲ្យដឹងថា ខណៈពេលដែលកម្លាំងស៊ីឈ្នួលរត់ ការដឹងមុនថា បរិស្ថានចំនុចអូពោធិ៍ដាក់បារាស់ ដើម្បីចាំចាប់រថយន្ដ២គ្រឿងដែលកំពុងតែដឹកជញ្ជូនឈើ ប្រណិតស្រាប់តែឲ្យរថយន្តបើក ត្រឡប់ក្រោយរត់ ទើបសមត្ថកិច្ច សហការពីជំនាញរដ្ដ្ឋបាលព្រៃឈើរវៀងបានដេញប្រផាត់ចាប់ប្រភីងរថយន្ដខាងលើ រហូតដល់ស្រុកសង្គមថ្មី ក្នុងក្រុមហ៊ុនអស់ល័ក្ខទើបរថយន្ដខាងលើត្រូវបានក្រុមសមត្ថកិច្ចចុះបង្ក្រាប់បាន រថយន្ដរដែលប្រព្រឹត្តបទល្មើស មានទី១ រថយន្តម៉ាកម៉ាកធុនត្រា ពណ៍ស ពាក់ស្លាកលេខកាលីហ្វូញ្ញា ដឹកឈើប្រភេទលេខ១សុក្រំរត់គិតចូលក្រុមហ៊ុន បើករត់អស់ផ្លូវត្រូវបានសមត្ថកិច្ចចុះបង្ក្រាប់បានភ្លាម ចំណែកតៃកុងរថយន្តបានរត់គិចខ្លួនបាត់ ។
លោក ស៊ុម ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើររវៀង បានឲ្យសារព័ត៌មានខេមរា ដឹងនៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០ ថា រថយន្តធុនត្រា នឹងរថយន្តស៊ីណា លួចដឹកឈើប្រណិតបានធ្វលដំណើរចេញពីចំនុចក្រាំងដូង ហើយបើកបរតាមបណ្ដោយផ្លូវជាតិលេខ៦២ ទៅដល់ចំនុចអូពោធិ ដោយសារក្រុមមើលផ្លូវឃើញមន្ត្រីបរិស្ថានអូពោរដាក់ប៉ារាស់ បានរត់គេចត្រលប់មកក្រោយវិញ លោកបានបញ្ជាកំលាំងឲក្រុមការងារចុះប្រត្តិបការណ៍តាម តែរថយន្ដធុនត្រាបាន បើកបិតគូទរារាំងមិនឲសមត្ថកិច្ចវ៉ានោះទេ ទើបរថយន្ដស៊ីណាបានរត់គេចបានដោយសុវត្ថិភាព តែលោកបានដាក់កម្លាំងមន្រ្តីរដ្ឋបាលព្រៃឈើ និងសហការជាមួយកងកម្លាំងអាវុធមូលដ្ឋានស្រុកសង្គមថ្មី និងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ដេញស្ទាក់ចាប់រថយន្ដរហូតទៅដល់ចំនុចស្រុកសង្គមថ្មី។
លទ្ធផលនៃការបង្រ្កាបបាន ទីមួយត្រូវបានគេស្គាល់ឈ្មោះ ពៅ ជាអ្នករត់ការទីពី ឈ្មោះម៉ាលី ឈ្មោះធីដាហៅង៉ោល បានរត់គេចខ្លួន ចំណែកវត្ថុតាងដែលក្របួចបាន មានរថយន្តធុនត្រា និង រថយន្តស៊ីណា ដឹកឈើប្រណិតប្រភេទឈើលេខ១ប្រភេទឈើសុក្រំចំនួន១៦ដុំស្មើរ ១.២៦២ម៉ែត្រគូប ត្រូវបាននាំមករក្សាទុកនៅរដ្ឋបាលព្រៃឈើរវៀងដើម្បីចាត់ចែងតាមច្បាប់រដ្ឋបាលព្រៃឈើ។ ដោយ វណ្ណៈ កិកត្តិស័ក្គិ