ថ្នាក់ដឹកនាំខេត្ត ទទួលជួប ឯកឧត្តម ខាំបៃ ដាំឡាត់ គណៈកម្មាធិការមជ្ឈឹមបក្ស និង ជាអនុប្រធានគណៈកម្មការមជ្ឈឹមរណសិរ្ស អភិវឌ្ឍន៍ជាតិឡាវនៅសាលាខេត្តស្ទឹង ត្រែង

0

ខេត្តស្ទឹងត្រែង:នៅរសៀលថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ខាំបៃ ដាំឡាត់ គណៈកម្មាធិការមជ្ឈឹមបក្ស និងជាអនុប្រធានគណៈកម្មការមជ្ឈឹមរណសិរ្ស អភិវឌ្ឍន៍ជាតិឡាវ នៅសាលសាវនាការ សាលាខេត្តស្ទឹងត្រែង។

ឯកឧត្តម ខាំបៃ ដាំឡាត់ បានជម្រាបជូន ឯកឧត្តម ម៉ុម សារឿន ថា:កម្ពុជា និងឡាវជាមិត្តជិតស្និតជាទីបំផុត ហើយក៏ជាមិត្តដែលបានជួយគ្នាទៅវិញទៅមក ក្នុងន័យនេះ គឺបានបង្កនូវលក្ខណៈឲ្យប្រទេសទាំង
ពីរ ជាប្រទេសភូមិផងរបងតែមួយ ជាប្រ
ទេសជិតខាងដ៏ល្អ ហើយក៏ជាប្រទេសដែលមានកំណើនពាណិជ្ជកម្មទៅវិញ ទៅ
មកកាន់តែកើនឡើង ជាងនេះទៅទៀត ក៏មានសុវត្ថិភាពល្អផងដែរនៅតាមព្រំដែន។ ជាមួយគ្នានេះ ឯកឧត្តម ខាំបៃ ដាំឡាត់ បានបន្ថែមថា: កន្លងមកភាគីឡាវមានសេ
ចក្តីរីករាយយ៉ាងខ្លាំង ដែលបានសហការយ៉ាងល្អ ជាពិសេស ជាមួយខេត្តដែលជាប់ព្រំប្រទល់និងគ្នា ក្នុងនោះមានខេត្តស្ទឹង
ត្រែងជាដើម ។

មានប្រសាសន៍នៅក្នុងជំនួបពិភាក្សារការ
ងារនោះ ឯកឧត្តម ម៉ុុម សារឿន អភិបាល
ខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់អំពីទំនា
ក់ទំនងល្អ រវាងប្រទេសទាំងពីរ ហើយ ឯក
ឧត្តម បានលើកទឹកចិត្ត ក៏ដូចជាជំរុញឲ្យទំនាក់ទំនងល្អនេះកាន់តែស៊ីជម្រៅថែម
ទៀត ស្របតាមអ្វីដែលយើងធ្វើបាន ។ទន្ទឹមនេះ ឯកឧត្តម ម៉ុម សារឿន បានសង្កត់ធ្ងន់ថា សូមឲ្យបន្តទំនាក់ទំនង់ឲ្យ
បានកាន់តែជិតស្និត ព្រោះថាប្រទេស កម្ពុជា និងប្រទេសឡាវ មានវប្បធម៌ ស្រ
ដៀងគ្នា។ ឯកឧត្តម អភិបាលខេត្តជំរុញឲ្យខេត្តដែលជាប់ព្រំប្រទល់ ជាមួយខេត្តស្ទឹង
ត្រែង ឲ្យបន្តកិច្ចការការងារ និង សហប្រតិ
បត្តិការជាមួយ ក្នុងការដោះស្រាយបញ្ហា ប្រឈមនានា ដែលកើតមានឡើង និងដោះស្រាយរួមគ្នា ក្នុងនាមជាខេត្តភូមិផង
របងជាមួយ ។

ជាចុងក្រោយ ឯកឧត្តម ម៉ុម សារឿន បានជូនពរ ឯកឧត្តម ខាំបៃ ដាំឡាត់ ឲ្យទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ក្នុងដំណើរមកកាន់ទឹកដីខេត្តស្ទឹងត្រែង ៕