អភិបាលខេត្តកំពង់ចាម​៖​ សមិទ្ធផលប្រវត្តិសាស្ត្រ​ នៃក្ដី​ស្រឡាញ់​ បាន​កើត​មាន​ឡើង​ជាបន្តបន្ទាប់​ ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​​

0

កំពង់ចាម​: អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បាន​អះអាង​ថា​ សមិទ្ធផលថ្មីៗ​ ដែល​ជា​​ចំណង​ដៃ​ប្រវត្តិសាស្ត្រ​ និង​ជា​ចំណង​ដៃ​នៃក្ដី​ស្រឡាញ់​ បាន​កើត​មាន​ឡើង​ជាបន្តបន្ទាប់​ ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវបេតុង ២ ខ្សែប្រវែងជាង៥០០០ម៉ែត្រ និងសាលារៀនមួយខ្នងមាន៥បន្ទប់ ស្ថិតនៅក្នុងភូមិមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ​អភិបាលខេត្តកំពង់ចាម​​ បាន​លើក​ឡើង​ថា​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនជាប្រមុខ បានខិតខំប្រឹងប្រែងក្នុងការកសាង នូវសុខសន្តិភាព ហើយនាំមកនូវការអភិវឌ្ឍ ក្នុងគោលដៅដើម្បីលើកកម្ពស់ កម្រិតជីវភាពរបស់ បងប្អូនប្រជាពលរដ្ឋ ។ ហើយការអភិវឌ្ឍន៍នេះ រាជរដ្ឋាភិបាលបានយកវិស័យផ្លូវថ្នល់ និងវិស័យធនធានមនុស្ស ជាវិស័យអតិភាព ក្នុងចំណោមវិស័យ ៤ ដែលរដ្ឋាភិបាល បានដាក់ចេញជាទិសដៅក្នុងការអភិវឌ្ឍ ។
ជា​មួយ​គ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ បាន​ថ្លែង​qqថា សមិទ្ធផលថ្មីៗ​ ដែល​ជា​​ចំណង​ដៃ​ប្រវត្តិសាស្ត្រ​ និង​ជា​ចំណង​ដៃ​នៃក្ដី​ស្រឡាញ់​ បាន​កើត​មាន​ឡើង​ជាបន្តបន្ទាប់​ ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​​។​ ជាក់ស្ដែងដូចជានៅថ្ងៃនេះ សមិទ្ធផលដែលប្រជាពលរដ្ឋយើង នឹកស្មានមិនដល់ គឺផ្លូវបេតុង២ខ្សែ ប្រវែងជាង៥០០០ម៉ែត្រ​ ទទឹងប្រវែង៦ម៉ែត្រ ត្រូវបានស្ថាបនារួច រាល់ជាស្ថាពរ និងសាលារៀន១ខ្នង មាន៥ បន្ទប់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ។ ម្យ៉ាងទៀត សន្តិភាពនាំមកនូវតម្លៃ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើង បានរស់នៅជួបជុំសាច់ញាតិ ប្រកបការងារ ដោយសុខដុមរមនាគ្រប់ៗ ។
ទន្ទឹមនឹងនោះ​ រាជរដ្ឋាភិបាល បានរៀបចំ កិច្ចការរដ្ឋបាលច្រកចេញចូលតែមួយ ដើម្បីសម្រួលដល់ការបំរើសេវាជូនដល់បងប្អូនប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរួមគ្នា រងចាំជួយដោះស្រាយ នូវបញ្ហានានា ជូនប្រជា ពលរដ្ឋយើងផងដែរ ៕