ទ័ពស្រួច«ទា»ត្រូវបានបញ្ជូនទៅកាន់ព្រំដែនវាយប្រហារសត្រូវ«កណ្តូប»នៅចិន

0

ប្រភពរភររចែករំលែក៖ ប៉ុន្មានឆ្នាំចុងក្រោយនេះសត្វកណ្តូប បានលុកលុយ បំផ្លាញផលដំណាំជាច្រើន នៅលើពិភពលោកធ្វើឲ្យទិន្នផលកសិកម្ម ធ្លាក់ចុះបង្កឲ្យមានវិបត្តិកង្វះស្បៀងអាហារនៅក្នុងតំបន់ជាច្រើនលើពិភពលោក។

កន្លងមកនៅក្នុងតំបន់អឺរ៉ុប មានប្រទេស រុស្ស៊ីជាដើម រងការវាយប្រហារដោយសត្វកណ្តូបរាប់ពាន់លានក្បាលវាយលុកបំផ្លាញកសិកម្ម រុស្ស៊ី ហើយពេលថ្មីៗនេះ សត្វ កណ្តូបក៏បានវាយលុកប្រទេសតំបន់ អាហ្វ្រិក ប៉ះពាល់យ៉ាងខ្លាំងដល់ វិស័យ កសិកម្ម ធ្វើឲ្យអាហ្វ្រិកប្រឈមនឹងកង្វះស្បៀងអាហារ។
ពេលថ្មីៗនេះសត្វកណ្តូបបានវាយ ប្រហារនៅតំបន់ជាច្រើន ក្នុងប្រទេស ឥណ្ឌា និងប៉ាគីស្ថាន ហើយពេលនេះបាន រាលដាលចូលដល់ ប្រទេសចិនហើយ។ ដើម្បីទប់ស្កាត់ «ទ័ពកណ្តូប»វាយលុក ព្រំដែន ចិនបានសម្រេចបញ្ជូន ទ័ពស្រួច «ទា»ជាង១សែនក្បាលទៅកម្ចាត់សត្រូវ កណ្តូបរាប់ពាន់លានក្បាលនៅព្រំដែន។
សត្រូវដែលមានកងទ័ពរាប់ពាន់លានក្បាល គឺសត្វកណ្តូបកំពុងតែវាយលុក នៅតំបន់ព្រំដែនចិន ជាប់ប្រទេសប៉ាគីស្ថាន និងឥណ្ឌា បំផ្លាញផលដំណាំប្រជាជន។ ដើម្បីទប់ស្កាត់សត្រូវដ៏កាចសាហាវនោះ ចិនបានសម្រេចបញ្ជូនទ័ពស្រួច (ទា) ជាង១សែនក្បាល ទៅធ្វើសង្គ្រាមប្រឆាំង កណ្តូប។
សារព័ត៌មាន Express បានផ្សាយថា រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសអាសន្ន ទូទាំងប្រទេសពីសត្វកណ្តូបបំផ្លាញផល ដំណាំ អាចឈានដល់កង្វះស្បៀងអាហារនៅក្នុងប្រទេសនេះ។ នាយករដ្ឋមន្ត្រីប៉ាគី ស្ថាន លោកImran Khan បានចាត់ទុក ថាជាការវាយប្រហារ អាក្រក់បំផុតពីសត្វ កណ្តូបមិនធ្លាប់មានជាច្រើនទសវត្សរ៍ កន្លងមក។
បច្ចុប្បន្នសត្វកណ្តូប បានឆ្លងរាលដាលចូលដល់ព្រំដែនប្រទេសចិន បង្កក្តីបារម្ភ យ៉ាងខ្លាំងដល់ពលរដ្ឋនៅក្នុងតំបន់ព្រំដែន ដោយស្រែចម្ការរបស់ពួកគាត់រងការគំរាមកំហែងបំផ្លាញពីសត្វកណ្តូប។ ដើម្បីទប់ស្កាត់សត្វកណ្តូបបំផ្លាញ និងបណ្តេញសត្វកណ្តូបចេញយ៉ាងមានប្រសិទ្ធភាពនោះ ចិនបានសម្រេចបញ្ជូនសត្វទា ជាង១សែន ក្បាលទៅព្រំដែនកម្ចាត់កណ្តូប។ ទាមួយក្បាលអាចស៊ីសត្វកណ្តូបយ៉ាងតិចពី ១៥-៣០កណ្ដូបយ៉ាងតិចក្នុងមួយថ្ងៃ។ ដូច្នេះក្នុងរយៈពេលមួយសប្តាហ៍ ទាអាច កម្ចាត់កណ្តូបបានរាប់ពាន់លានក្បាល។
កាលពីឆ្នាំ២០១៨ចិនមានបទពិសោធន៍ក្នុងការទប់ស្កាត់ កណ្តូបបំផ្លាញផលដំណាំនៅខេត្តស៊ីជាំង។ សត្វទាមួយក្បាលអាច ការពារបរិវេណ៤ ម៉ែត្រក្រឡាពីការវាយប្រហារដោយសត្វកណ្តូប។
កន្លងមកទ្វីបអាហ្វ្រិករងការវាយប្រហារពីសត្វកណ្តូប ធ្វើឲ្យផលដំណាំជាច្រើននៅក្នុងប្រទេសមួយចំនួន រងការបំផ្លាញ ក្នុងនោះមានមានប្រទេស អេត្យូពី កេនយ៉ា ជាដើម៕ ធី រីណា