ខេត្តព្រៃវែង លូរំដោះទឹកមួយកន្លែងជាប់ហាងយីហោ ជំនោមរា ស្ថិនៅភូមិកំពង់ពពិឃំុកំពង់ពពិលស្រុកពារាំងត្រូវបានគេលប់ផ្លូវរំដោះទឹក តែលោក ធួក អភិបាលស្រុកពារាំងហាបីដូចជាធ្វើមិនដឹងមិនឮហេតុនេះហើយទើបគេដាក់ការសង្ស័យបើភ្លើងខៀវអោយម្ចាស់ដីលប់លូរំដោះទឹកតាមតែចិត្តនឹកឃើញ។
នៅថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២០ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិកំពុងពពិលមកថាលូរំដោះទឹកជាប់និងហាង យីហោ
ជំុនោមករា ត្រូវបានគេចាក់ដីលប់ដែលម្ចាស់ដីត្រូវបានគេស្គាល់ឈ្មោះ ជិញ រស់នៅភូមិ/ឃុំ/កំព់ងពពិលស្រុកស្រុកពារាំងខេត្តព្រៃវែង។
ប្រជាពលរដ្ឋរស់នៅជិតខាងមានការរអ៊ូរទាំចំពោះការចាក់ដីលប់លូរំដោះផ្លូវទឹកផ្លូវជាតិ(លេខ៨)នោះពួកគាត់បានលើកឡើងថា÷ក្នុងរដូវវស្សាពេលភ្លៀងមកម្តងៗទឹកជនលិចរកតែមុខផ្លូវទឹករំដោះមិនបាននោះឡើយដូច្នេះសូមអជ្ញាធរពាក់ព័ន្ធក្នុងស្រុកជាពិសេសលោកអភិបាលស្រុកសូមមេត្តាមានវិធានការទប់ស្កាត់អ្នកទាំងនោះផង។
ប្រពភពីប្រជាពលរដ្ឋស្រុកពារាំងបានលួចបង្ហើបអោយអ្នកសារព័ត៌មានយើងដឹងថាការចាក់ដីលុបលូផ្លូវទឹកតាមដងផ្លូវជាតិលេខ៨មិនមែនជាករណីលើកទី១នោះទេគឺមានកន្លែងផ្សេងទៀត។
ជុំវញករណីខាងលើ លោក ហុង ដានីប្រធានមន្ទីរសារធារណ:ការនិងដឹកជញ្ជូនខេត្តព្រៃវែងបានអោយដឹងតាមទូរស័ថា÷បញ្ហាចាក់ដីលុបលូមុខផ្លូវទឹកខាងលើទាល់តែមានការអនុញ្ញាតពីក្រសួងបានអាចលុបបានតែនោះគឺគេលួចចាក់លុបទេ។
ចំណែកលោក ធួក អភិបាលស្រុកពារាំងបានដឹងតាមទូរស័ព្ទថាលោកមិនបានអនុញ្ញាតអោយគេចាក់លុបលូនោះទេហើយដីគឹខាងក្រោយគេមានប្តត្រឹមត្រូវ។
ជុំវិញករណីនេះបើខាងអជ្ញាធរបានជ្រាបហើយនោះដូច្នេះយើងខ្ញុំជាអ្នកសារព័ត៌មានក៏ដូចជាមហាជននិងរងចាំមើលថាតើអជ្ញាធរមានវិធានការទប់ស្កាត់ដែរឬទេ?៕




































