បាតដំបង់= ប្រជាកសិករស្លូតត្រង់ស្រែករកយុត្តិធម៍បន្ទាប់ពីជួលដីលោក សុខ ជាសំណាង ប៉េអឹមស្រុកបវិល ដើម្បីដាំដំឡូងមិនទានទាំងបានប្រមូលផលស្រួលបួលផង ស្រាប់តែលោក សុខ ជាសំណាង មកកាប់បំផ្លាញដំឡូងរបស់គាត់អស់ជាច្រើនហិចតា ដោយចោតថាជំពាក់លុយថ្លៃជួលដីមិនព្រមសងអោយគ្រប់ចំនួន រហូតផ្ទុះកំហឹងនៅចុងឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននៅលើដីចំការមួយកន្លែងនៅក្នុងភូមិព្រៃធំ ឃុំ ឃ្លាំងមាស ស្រុកបវិល ខេត្តបាត់ដំបង។
លោក លឹម សម្បត្តិ បានរៀបរាប់ទាំងអួលដើមករប្រាប់អ្នកសារព័ត៏មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះថា លោកបានជួលដីពីលោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវិលក្នុង១ហិចតា២០០ដុល្លា! ក្នុងឆ្នាំ២០១៧និង២០១៨ពុំមានបញ្ហានោះទេ ស្រាប់តែមកដល់ចុងឆ្នាំ២០១៩ម្ចាស់ដីប្រើអំណាចរករឿងលោកដោយចោតថាសងលុយថ្លៃជួលដីមិនគ្រប់ចំនួន ខណះពេលដែលរូបលោកកំពុងតែប្រមូលផលដំឡូងដើម្បីហាលអោយស្ងួតហើយដឹកទៅលក់យកលុយមកសង តែពេលលក់ដំឡូងត្រូវបានគេជំពាក់មិនទានអោយលុយ បែរជាសុខ ជាសំណាង នាំកូនចៅមកកាប់បំផ្លាញដំឡូងរបស់ខ្ញុំចោលហើយស្រែកហៅម៉ូយអោយទិញ តែសំណាងល្អគ្មានអ្នកណាហ៊ានទិញនោះទេ ដោយគេដឹងថាជាដំឡូងលោក! ចំពោះការកាប់ដើមដំឡូងចោលនោះគឺមិនខុសពីការរំលោភលើទ្រព្យសម្បត្តិលើអ្នកដទៃនោះទេ ! លោកលឹម សម្បត្តិ បន្ដថា លោកមិនមែនមិនសងលុយនោះទេគឺបានសងបណ្ដើរៗជាហូរហែរមកហើយ ក្នុងការសងនោះក៏បានធ្វើកិច្ចសន្យាគ្នាដោយផ្ដិតមេដៃមានមេភូមិ មេឃុំចូលរួមដឹងលឺដែរ តែម្ចាស់ដីមិនគោរពពាក្យសន្យាឡើយ!កាលពីថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២០ ខ្ញុំបានសងលុយមួយចំនួនហើយស្រាប់តែថ្ងៃទី៦ខែកុម្ភះ ឆ្នាំ២០២០ លោកសុខ ជាសំណាង បែរជាមកកាប់ដំឡូងខ្ញុំចោលទៅវិញ តើយុត្តិធម៍នៅឯណាសំរាប់ខ្ញុំ ?!មិនតែប៉ុណ្ណោះទាំងប្រពន្ធទាំងលោក សុខ ជាសំណាង ស្រែកថាខ្ញុំជាចោរ លួចដំឡូងគាត់និងដើរស្រែកថាខ្ញុំជំពាក់លុយគាត់២៩០០០ដុល្លាទៀតផង ។
លោក រស់ ចន្ថា ស្មានឃុំ ជាអ្នកទទួលដោះស្រាយទំនាស់ ក្នុងឃុំ ឃ្លាំងមាស បានប្រាប់អ្នកសារព័ត៏មាន នៅថ្ងៃទី២២ ខែកុម្ភះឆ្នាំ២០២០ថា ប្រពន្ធលោកសុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវិល បានដៀលអ្នកកាសែតថា ពួកអាកាសែតអាចម៍ៗមិនហ៊ានធ្វើអីគាត់នោះទេ! ហើយលោកក៏បានប្រាប់ថាម្សិលម៉ិញនិងថ្ងៃនេះលោកបានចុះវាស់ដីលោក សុខ ជាសំណាង អោយបានច្បាស់លាស់ដើម្បីអោយលោក លឹម សម្បត្តិ សងលុយអោយគ្រប់ចំនួនបើមិនគ្រប់លក់ឡាន លក់ផ្ទះសងអោយគ្រប់ ព្រោះកន្លងមក លោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវិលគិតតែទាលុយដោយមិនដឹងពីចំនួនដីរបស់ខ្លួនពិតប្រាកដនោះទេ។
រំលឹក!សម្ដេចតេជោ ហ៊ុនសែន ធ្លាប់បានមានប្រសាសន៍ថា មន្ត្រីដែលបានតែងតាំងអោយមានមុខងារ តួនាទីធំដុំ គឺដើម្បីការពារសន្ដិសុខ និងផលប្រយោជន៍ពលរដ្ន មិនមែនអោយធ្វើចៅហ្វាយនាយ ពលរដ្ននោះទេ !តែឥឡូវរកឃើញហើយ គឺលោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវិល និងប្រពន្ធរបស់លោក ត្រូវបានគេសង្កេតឃើញថា ប្ដីស័ក្ក៤ តែប្រពន្ធផ្កាយ១ បច្ចុប្បន្នកំពុងធ្វើបាបប្រជាពលរដ្នអោយក្ដៅក្រហាយស្ទើរគ្រប់គ្នាដោយយកអំណាយប្ដីមកកៀបសង្កត់ជិះជាន់ពលរដ្នធ្វើអោយឈឺចាប់ខាងផ្លូវចិត្តយ៉ាងខ្លាំង ទង្វើទាំងនេះធ្វើអោយខាតសន្លឹកឆ្នោតយ៉ាងច្រើន ។លោកបន្ដថា នេះមិនទាន់និយាយកាលពី៣ឆ្នាំមុនផងដែលពលរដ្នប្រាប់ថា ហ្វូងគោរបស់លោកសុខ ជាសំណាង បានប្រលែងគោទាំងហ្វូងៗអោយស៊ីស្រូវងគេ លុះម្ចាស់គេខឹងក៏ចាប់ចងគោ បែរជាលោក សុខ ជាសំណាងទាញកាំភ្លើងផ្ជងក្បាលគេទៅវិញ កាលណោះលោកក៏បានចុះដោះស្រាយរឿងនិងដែរ លោកក៏ឆ្ងល់ដែរថាតើលោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវិល បានដីមកពីណារាប់រយហិចតាបែរនេះហើយក៏កំពុងអោយមានការស៊ីបអងង្គេតរឿងដីធ្លីនេះផង។
លោក សុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវិល បានប្រាប់អ្នកសារព័ត៏មាន នៅថ្ងៃព្រហស្បតិ៏ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ថា ហេតុដែលលោកកាប់ដើមដំឡូងគឺមូលហេតុថា លោកលឹម សម្បត្តិ ជំពាក់លុយច្រើនឆ្នាំមិនព្រមសង ទើបបានបញ្ជាឲ្យកម្លាំងទៅកាប់ចោលតែម្ដង។ចំណែកប្រពន្ធថាដំឡូងបានលក់ហើយតែមិនព្រមសងលុយនោះទេ ទើបគាត់កាប់ដំឡូងដើម្បីលក់យកថ្លៃជួលដី លុះសួរថាលោកស្រីបានដីមកពីណាច្រើនម្លេះ លោកស្រីថាទិញពីពលរដ្នដែលមានមេឃុំចាស់ជាអ្នកធ្វើ លិខិតលក់ទិញអោយ ពេលសួរថាតើប៉ុន្មានហិចតាដែរ លោកស្រីឆ្លើយថាមិនដឹងនោះទេ ចុះហេតុអីហ៊ានទាលុយថ្លៃជួលដីអោយគេរាប់ម៉ឺនដុល្លាបែបនេះលោកស្រីឆ្លើយមានសារឯកសារ។
លោក លឹមសម្បត្តិ បានសំណូមពរសុំអោយសម្ដេចតេជោ ហ៊ុនសែនជួយរកយុត្តិធម៍អោយលោកនិងពលរដ្ននៅឃុំឃ្លាំងមាស ខេត្តបាត់ដំបងផង ព្រោះលោកសុខ ជាសំណាង មន្រ្ដីប៉េអឹមស្រុកបវិលអាចអំណាច កំពុងតែធ្វើព្យួរធ្វើភ្លៀងអោយពលរដ្នក្ដៅក្រហាយស្ទើរគ្រប់គ្នា សូម្បីតែអាជ្ញាធរ ភូមិ ឃុំក៏ត្រូវលោក សុខ ជាសំណាងនិងប្រពន្ធ ប្រមាថដៀលត្មេះយ៉ាងងងឹតងងុលដែរ បើទុកមន្រ្ដីនេះមិនខុសពីបំផ្លាញសន្លឹកឆ្នោតរដ្នាភិបាលនោះទេ៕អ្នកស៊ីបអង្គេត