នគរបាលខេត្តកែប សហការចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃ និងចំការ នៅក្រុងកែប និងស្រុកដំណាក់ចង្អើរ

0

ខេត្តកែប៖ នៅរសៀល ថ្ងៃទី22,02,2020 តាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរង និងអធិការនគរបាលក្រុង ស្រុក បានដឹកនាំកំលាំងនគរបាល រួមជាមួយប្រជាពលរដ្ឋប្រមាណ70នាក់ និងឡានទឹកចំនួន3គ្រឿង(រថយន្តស្នងការដ្ឋាន1គ្រឿង អធិការក្រុងកែប 1គ្រឿង និងអធិការស្រុក 1គ្រឿង) ដើម្បីចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃក្នុងដីឡូត៍ និងឆេះក្នុងចំការចំនួន3កន្លែង នៅក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប 2កន្លែង និងនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ 1កន្លែង។ ហេតុការណ៍នេះកំលាំងនគរបាលយើងបានចុះអន្តរាគមន៍ពន្លត់ និងគ្រប់គ្រងស្ថានការពន្លត់បានរលត់ជាស្ថាពរ ដោយប្រើទឹកអស់ចំនួន7ឡាន។ ករណីខាងលើបណ្តាលឱ្យខូចខាតដំណាំប្រជាពលរដ្ឋមួយចំនួនរួមមាន៖ ដើមស្វាយចំនួន150ដើម និងដើមម្រេចចំនួន80គុម្ព រួមទាំងដើមល្ហុង ចេក ស្វាយចន្ទីមួយចំនួនទៀត តែមិនបណ្តាលឱ្យរាលដាលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ និងមានគ្រោះថ្នាក់ដល់មនុស្សទេ៕