លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង​ដឹកនាំ​កំលាំងចម្រុះ​បង្ក្រាប​ទីតាំង​ស្ត​ប់​ឈើ​ដុះ​ស្លែរ

0

​ ​កំពង់ធំ​= ក្រោយ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្តកំពង់ធំ បាន​ស្ងាត់​ទៅមួយ​ដង្ហើមចង្រិត រហូតមកដល់​ពេលនេះ បទល្មើស​ព្រៃឈើ បាន​កំរើក​សារជាថ្មី ក្រោម​ការដឹកជញ្ជូន​ជា​លក្ខណៈ​បង្កប់​ក្នុង​រថយន្ត ដឹក​អេតចាយ យកមក​ស្ត​ប់ នៅតាម​ផ្ទះ លុះ​នៅពេល​យប់ បទល្មើស​នឹងត្រូវ​បាន​ដឹក​ចេញ​ជា​បន្តបន្ទាប់ តែ​ទោះជា​មាន​សភាព​លបលួច​បែបនេះ​ក្តី ក៏​គណៈបញ្ជាការ​ឯកភាព​ខេត្ត ដែល​បាន​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯក ភាព​ខេត្ត បាន​គាំទ្រ​និង​ជម្រុញ​ឲ្យ​មានការ បង្ក្រាប​បទល្មើស​ដែល​បានធ្វើ​សកម្មភាព​ដឹក​បទល្មើស​ដោយ​ខុសច្បាប់​។​???????????????????????????????

​ជាក់ស្តែង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តកំពង់ធំ បាន​ដឹកនាំ​កំលាំងចម្រុះ ឆែក​ទីតាំង​ស្ត​ប់ ឈើ​មួយកន្លែង​ស្ថិតនៅ ក្នុងភូមិ​ព្រៃ​ពន្លិច សង្កា​ត​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ដោយមាន​ការឯកភាព​ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ កាលពីរ​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៤ ​តាម​ការអោយ​ដឹង​ពីស​ម​ត្ថ​កិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ទីតាំង​ស្ត​ប់​ឈើ​ខាងលើ​ជា​ផ្ទះ​របស់​ឈ្មោះ រៀល នុ​ន ជា​ប្ដី​អាយុ ៧៣​ឆ្នាំ ជា​គ្រូបង្រៀន​ចូលនិវត្តន៍​និង ប្រពន្ធ​ឈ្មោះ នី បុ​ប្ឋា​វី អាយុ ៤៦​ឆ្នាំ មានមុខរ​បរជា​អ្នកទិញ​អេតចាយ​ជា​រៀងរាល់ ថ្ងៃ​ផ្ទះ​នេះ​តែងតែ​ដឹក​អេតចាយ តែ​ប្រហែលជា​មុខរបរ​ដឹក​អេតចាយ មិនសូវ​កាក់កប បានជា​ប្រែគំនិត​ដឹក​អេតចាយ​ពី លើ​ឈើ​20140718_083842

ពីក្រោម និង​សូមបញ្ជាក់​ផងដែរ​ថា ទីតាំង​ស្ត​ប់​ឈើ​នេះ ត្រូវបាន​ព្រះរាជអាជ្ញារង ចុះមក​ធ្វើ​កិច្ចសន្យា​២​ដង រួចមកហើយ ដើម្បី​ឲ្យ​បញ្ឈប់​នូវ​ការជួញដូរ​ឈើ ដោយ​គំនរ​ឈើ​ប្រមាណ​ជិត​៣០០​ដុំ ត្រូវ​រក្សាទុក​នៅក្នុង​ផ្ទះ​ហាម​ដឹក​ចូល បន្តទៀត តែ​ម្ចាស់ផ្ទះ​បាន​លបលួច​ដឹក​ចូល​ដឹក​ចេញ​ស្ទើរតែ​ជា​រៀងរាល់​យប់ ចំនែក​ចំនួន​ឈើ​ដែល​ធ្លាប់ធ្វើ​កិច្ចសន្យា គឺ​នៅ​ដដែល ថែមទាំង​មានការ​អួតអាង​ថា ពុំមាន​ន​ណារ​ហ៊ាន​បង្ក្រាប​ទីតាំង​របស់គាត់​បានដែ​រ ព្រោះ​មាន​ខ្នង​ខ្សែកាប នៅ​ពីក្រោយ លុះដល់​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ប្រមូល​គ្មាន​សល់ យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​???????????????????????????????ព្រៃឈើ​ស្ទោង​។​ ​

សកម្មភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​បាន​ស្ត​ប់​ទុក​នេះ សមត្ថកិច្ច​រឹបអូស​បាន​ឈើ​ចំនួន ៣០២​ដុំ ប្រភេទ​ឈើ​ធ្នង់ ព្រមទាំង​សន្លឹក​នី​វ​ជាង​២០០​សន្លឹក ឈើ​បន្ទះ​ជាច្រើន​សន្លឹក​ផងដែរ ។ ដោយឡែក​នៅក្នុង​ថ្ងៃ​ដដែល សមត្ថកិច្ច​មេព្រៃ បាន​រឹបអូស​បាន​រថយន្ត ប្រភេទ សាំ​យ៉ុង មួយគ្រឿង ពណ៌ សរ អត់​ស្លាក​លេខ បាន​លួច​ដឹកឈើ​ធ្នង់ ចេញពី​ខេត្ត​ព្រះ វិហារ ឆ្លងកាត់​ខេត្តកំពង់ធំ ក៏​ត្រូវបាន​សមត្ថកិច្ច តាម​ប្រមាញ់​ស្ទាក់​ចាប់បាន​នៅ ចំនុច​ភូមិ ស្រយូវ សង្កាត់​ស្រយូវ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ តៃកុង​ឡាន​ក្រោយពី​ដឹងខ្លួន​ថា​មាន សមត្ថកិច្ច​តាម​ពីក្រោយ ក៏​សម្រេច​បើក​ចូល​ផ្ទះ​អ្នកភូមិ បង្ករ​ឲ្យ​ម្ចាស់ផ្ទះ​មានការ​ភិតភ័យ ស្រឡាំងកាំង ដោយសារ​មិនដឹង​មូលហេតុ នឹង​សាច់រឿង​ពាក់​ព័​ន្ឋ​ទៅនឹង​???????????????????????????????

ជនល្មើស ទីបំផុត​តែ​កុង​ឡាន​ចត​រថយន្ត​ដោយ​មិនបាន​ផ្ញើរ​នឹង​ម្ចាស់ផ្ទះ​ហើយ ក៏​រត់​ដាក់​មេ​ប្រូច​ដោយ​សុ​វត្តិភាព បន្សល់ទុក​រថយន្ត ឲ្យ​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​រងចាំ​ធ្វើការ​វាស់វែង រហូតមកដល់​ខណៈ​នេះ​ដោយសារតែ សមត្ថកិច្ច​ជាប់​ភារៈកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​ជាច្រើន​កន្លែង ទើប​ពុំទាន់​បានធ្វើការ​វាស់វែង​នៅឡើយ ក្នុងនោះដែរ​មហាជន​ទូទៅ បាន​កោតសរសើរ​ចំពោះ​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​បង្ក្រាប​ស្មើរ​ភាព​គ្នា ដោយ​ពុំ​មានការ លំអៀង មិន​ថា​អាងខ្នង​ប៉ុន្មាន​ក៏​ចាប់​គ្មាន​សល់ ហើយ​រងចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់ ។​