ខេត្តស្ទឹងត្រែង:រដ្ឋបាលខេត្តស្ទឹងត្រែង ទទួលបដិសណ្ឋារកិច្ច ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទអន្តរជាតិលើកទី២ ស្តីពី “ការកសាងខែ្សបន្ទាប់ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អរវាងរណ:
សិរ្ស នៃប្រទេសទាំងពីរ កម្ពុជា-ឡាវ”កាល
ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ រយ:ពេលពេញមួយថ្ងៃ នៅសាលាខេត្តស្ទឹងត្រែង ។ 
សន្និសីទអន្តរជាតិនេះ ធ្វើឡើងដោយមាន គណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា ដឹក
នាំដោយ ឯកឧត្តម សឹុម កា សមាជិកគ
ណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល
គណ:បក្សប្រជាជនកម្ពុជា អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណ:សិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ
កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា
ពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណ:បក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណ:សិរ្សសា
មគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ។
ចំណែក
គណៈប្រតិភូឡាវ ដឹកនាំដោយ ឯកឧត្តម
ខាំបៃ ដាំឡាត់ សមាជិកមជ្ឈឹមបក្សប្រជា
ជនបដិវត្តន៍ឡាវ និងជាអនុប្រធានគណៈកម្មាធិការមជ្ឈឹមរណ:សិរ្សអភិវឌ្ឍន៍ជាតិឡាវ ។
ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈ
កម្មាធិការកណ្ដាលគ ណបក្សប្រជាជនកម្ពុជា សមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិ
បាល នៃគណ:អភិបាលខេត្តស្ទឹងត្រែង
បានថ្លែងសុន្ទរ:កថា ស្វាគមន៍យ៉ាងដូច្នេះ
ថា:នាឱកាសក្នុងថ្ងៃនេះ រដ្ឋបាលខេត្តស្ទឹង
ត្រែង ពិតជាមានកិត្តិយសខ្លាំងណាស់ ដែលគណៈក្រុមប្រឹក្សាជាតិ រណ:សិរ្សសា
មគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរើសយក
ខេត្តស្ទឹងត្រែង ដើម្បីរៀបចំកិច្ចប្រជុំ សន្និ
សីទអន្តរជាតិលើកទី២ ក្រោមប្រធានបទ
ដ៏មានអត្ថន័យ ស្តីពី”ការកសាងខែ្សបន្ទាប់ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិ
បត្តិការល្អ រវាងរណ:សិរ្ស នៃប្រទេសទាំង
ពីរ កម្ពុជា-ឡាវ” ។
ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានមាន
ប្រសាសន៍ទៀតថា:បច្ចុប្បន្នខេត្តស្ទឹងត្រែង
បានយកចិត្តទុកដាក់ ក្នុងការពង្រឹងពង្រីកលើកិច្ចសហប្រតិបត្តិការ យ៉ាងល្អជាមួយបណ្តាខេត្តនៃប្រទេសជិតខាង ប្រៀបដូចបងប្អូន ដែលជាប់ព្រំដែនជាមួយគ្នា ដូចជា ខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ នៃសារធារណ:រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ ជាក់ស្ដែង ខេត្តស្ទឹងត្រែង បានដាក់ចេញរួមគ្នានូវកំណត់ហេតុសហប្រតិបត្តិការទ្វេរ
ភាគីលើគ្រប់វិស័យ ពិសេសគឺបានបញ្ចូលវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទា
ត់ព្រំដែន ។
ឯកឧត្តមបានលើកឡើងថា:ក្នុងនោះ ខេត្តស្ទឹងត្រែង បានរៀបចំកំណត់ហេតុរួមគ្នាតាមស្មារតីនៃកិច្ចប្រជុំទ្វេរភាគី រវាងថ្នាក់
ដឹកនាំខេត្ត និងថ្នាក់ដឹកនាំខេត្ត ដោយត្រូវប្ដូរវេនធ្វើជាម្ចាស់ផ្ទះ ជាមួយខេត្តចាំប៉ាសាក់ ចំនួន១៣លើក និងជាមួយខេត្តអត្តពឺ ចំនួន៥លើក ព្រមទាំងមានកិច្ចប្រជុំទ្វេរភាគីថ្នាក់យោធាខេត្ត និងយោធាខេត្តជាប្រ
ចាំ ក្នុងស្មារតី រឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្ត ៕




































