ព្រះវិហារ នៅថ្ងៃសោរ៍ ទី២២ ខែកុម្ភៈ: ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញសួរសុខទុក គ្រួសារលោក ហេង សុវណ្ណ និង អ្នកស្រី ឡេ មុំ ដែលសម្រាលបានកូនភ្លោះ៣ (ស្រីទាំង៣) នៅភូមិបដិវត្តន៏ ឃុំច្រាច់ ស្រុកជ័យសែន ។ 
លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានឧបត្ថម្ភនូវ សម្ភារ: និងថវិការួមមាន :
1/ ទឹកដោះគោឌុយម៉ិចចំនួន = ៦ កំប៉ុងធំ
2/ ទឹកសុទ្ធគូលេនចំនួន = ៣ យួរ
3/ ទឹកដោះគោឆៅចំនួន = ១ ឡូត៏
4/ ស្ករសចំនួន = ១ គីឡូ្រកាម
5/ ត្រីខកំប៉ុងចំនួន = ១ យួរ
6/ ម៉ីចំនួន = ១ កេស
7/ អង្ករចំនួន ៥០ គីឡូក្រាម
8/ ថវិកាចំនួន ៤០០,០០០(សែសិបម៉ឺនរៀល)
ដែលជាអំណោយរបស់ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ផ្ទាល់ ។
-ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ក៏បាននាំយកបច្ច័យចំនួន ៤០០,០០០ រៀល (សែសិបមុឺនរៀល) បានចូលបុណ្យផ្កាសាមគ្គីនៅវត្តច្រាច់ ភូមិបដិវត្តន៏ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារផងដែរ
៕ដោយសែមឡុំ




































