រដ្ឋបាលខេត្តកំពត​ រៀបចំពិធីទទួលទានអាហារសាមគ្គីជូនសិក្ខាកាមដែលអញ្ជេីញមកពី២៥រាជធានី​ ខេត្ត

0

ខេត្តកំពត នារាត្រីថ្ងៃចន្ទ​ ទី២៤​ ខែកុម្ភះ​ ឆ្នាំ២០២០​ ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត បានរៀបចំពិធីទទួលទានអាហារសាមគ្គីជូនសិក្ខាកាមដែលអញ្ជេីញមកពី២៥រាជធានី​ ខេត្ត​ ដេីម្បីចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩​ និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២០​ នៃការអនុវត្តការងារច្រកចេញចូលតែមួយ​ និងការិយាល័យប្រជាពលរដ្ឋ​ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ រយៈពេលពីរថ្ងៃ​ ពីថ្ងៃទី២៤​ ដល់ថ្ថៃទី២៥​ ខែកុម្ភះ​ ឆ្នាំ២០២០។

ថ្លែងទៅកាន់សិក្ខាកាមនារាត្រីនេះ​ ឯកឧត្តម​ បានមានប្រសាសន៍ថា​
ថ្ងៃនេះជាពេលវេលាប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង​ ដែលក្រសួងមហាផ្ទៃផ្តល់កិត្តិយសជ្រេីសរេីសយកខេត្តកំពតជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០១៩​ និងលេីកទិសដៅសកម្មភាពការងារឆ្នាំ២០២០​ នៃការអនុវត្តការងារច្រកចេញចូលតែមួយ​ និងការិយាល័យប្រជាពលរដ្ឋ​ នៅរដ្ឋបាលថ្នាក់ក្រោមជាតិនាពេលនេះ។

ក្នុងនាមថ្នាក់ដឹកនាំខេត្តកំពត​ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់​ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រីទាំងអស់​ និងសូមអញ្ជេីញពិសារភោជនីយហារដែលបានរៀបចំជូន​ ហេីយក៏សូមអភ័យទោសប្រសិនបេីការទទួលមិនបានដិដល់​ ឬខ្វះខាតក្នុងប្រការណាមួយ។