លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹង ត្រែង ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាអភិបាល នៃគណ:អភិបាលខេត្តបន្តទៀត សម្រាប់ អាណត្តិទី២

0

ខេត្តស្ទឹងត្រែង៖លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ត្រូវបាន ព្រះករុណា ព្រះ
បាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុ
នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ និងត្រាស់បង្គាប់ តែងតាំង ឲ្យបន្តការដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែងជាបន្តទៀត ក្នុង
អាណត្តិទី២ ។យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានបញ្ជាក់ថា «តែងតាំងឯកឧត្តម ម៉ុម សារឿន ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៤ ជាអភិបាល នៃគណៈអភិបាល

ខេត្តស្ទឹងត្រែង សម្រាប់អាណត្តិទី២
ក្នុងដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង » ៕