​ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស​ចាប់​ខ្លួន​បុរស​រត់​តាក់ស៊ី​ញៀន​ថ្នាំ​ម្នាក់​តាម​បណ្ដឹង​ម្ដាយ​ក្មេងស្រី​រងគ្រោះ​អាយុ​ក្រោម​១៥​ឆ្នាំ​

0

​សៀមរាបៈ​ មន្ត្រីនគរបាល​ប្រឆាំង​ការ ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តសៀមរាប បាន​ចាប់ខ្លួន​បុរស​វ័យ​ជាង​៣០​ឆ្នាំ​រត់​តាក់ស៊ី​ញៀន​ថ្នាំ​ម្នាក់​ភ្លាមៗ​បន្ទាប់ពី​មាន​បណ្ដឹង​ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ​ក្រោម​អាយុ​១៥​ឆ្នាំ​។​ ​ ​ករណី​ឈានដល់​ការចាប់ខ្លួន​បុរស​ខាងលើ ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៤ ម្សិល​ម៉ិ​ញ​នេះ​នៅ​ភូមិ​ត្រ​ពាំ​ា​ង​សេះ​សង្កាត់​គោកចក​ក្រុង​សៀមរាប​។ បុរស​នេះ​មានឈ្មោះ​សាន​ហ៊ុន​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ​មាន ស្រុកកំណើត​នៅ​ភូមិ​ស្វាយចេក​ឃុំ​ត្រពាំង​ធំ​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។​ ​10563486_460443520757563_127860266_n

នាយការិយាល័យ​នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស​និង​ការពារ អនីតិជន​ខេត្ត​ ​លោកស្រី​វរ​សេនី​យ៏​ទោ ដួង ថាវ​រី បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ខាងលើ​មានមុខ​របរ​រត់​តាក់ស៊ី​សៀមរាប​.​ប៉ោយប៉ែត នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ​បាន​ដឹក​ម៉ូយ​យកទៅ​ចុះ​នៅ​តំបន់​អង្គរតូច លុះ​ពេល​គេ​ជា​ជនសង្ស័យ​បាន​ទម្លាក់​ម៉ូយ​រួច​ក៍​បង្ហួស​បើករថយន្ត​ដើ​លេង​នៅ​ស្ពាន​ទន្លេ​អុំ​ហើយ​បត់​មកវិញ​។ លុះ​បត់​មកវិញ​បាន​បន្តិច​ជនសង្ស័យ​ក៍​បានឃើញ​ក្មេងស្រី​ប្រុស​២​នាក់​កំពុងតែ​ជិះ​កង់​ហើយ​ជននេះ​ក៍​ឈប់​រថយន្ត​ឲ្យ​លុយ​៥​ពាន់​ទៅ​ក្មេងស្រី​ពឹង​ឲ្យ​ជួយ​ទិញ​ភេ​ស​ជ្ជះ​១​កំពុង​ខ​ណះ​ក្មេងស្រី​ហុច​ភេ​ស​ជ្ជះ​ឲ្យ ជននេះ​ក៍​ចាប់ទាញ​ក្មេងស្រី​បញ្ចូល​រថយន្ត​ឲ្យ​អង្គុយ​នៅលើ​តៃកុង​ជា​ជនសង្ស័យ​ហើយ​វាយ​ទៅលើ​ក្មេងស្រី​ចំ​ភ្នែក​ទាំង​២​នៅពេល​ក្មេងស្រី​ប្រឹង​រើបំរះ​។​ ​

មន្ត្រីនគរបាល​បន្ថែម​ថា​ដោយ​ឃើញ​ក្មេងស្រី​ប្រឹង​រើបំរះ​ពេក​ជនសង្ស័យ​បាន​យក​កន្សែង​ញុ​ក​មាត់​ហើយ​បើករថយន្ត​ចូលទៅ​ក្នុងភូមិ ប៉ុន្តែ​ផ្លូវ​ចូលទៅក្នុង​ភូមិ​នោះ​ជា​ផ្លូវ​ទាល់​ជនសង្ស័យ​ក៍​ទម្លាក់​ក្មេងស្រី​ចោល​ហើយ​បត់​ថយក្រោយ​ទល់នឹង​ផ្ទះ​ប្រជាពលរដ្ឋ ខ​ណះ​នោះ​ក្មេងប្រុស​ជា​បងស្រី​ក្មេងរងគ្រោះ​ជិះ​កង់​មក​ទា​ន់ក៍​ស្រែកប្រាប់​អ្នកភូមិ​ថា​រថយន្ត​នឹង​ចាប់​ប្អូនស្រី​ខ្លួន ហើយ​អ្នក​ភូមិក៍​ព័ទ្ធ​ជាប់​តែម្ដង​។​ ​មន្ត្រី​នគរ​បាន​បញ្ជាក់ថា​ក្មេងស្រី​រងគ្រោះ​ឈ្មោះថា​ស្រីរ័ត្ន​អាយុ​១១​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុ​ងៀ​ម​រាប​មុនពេល​កើតហេតុ​ពី​នាក់​បងប្អូន​ជិះ​កង់​ទៅ​ជួល​ឌិ​សក៍​ជួបនឹង​បុរស​ខាងលើ​។​ ​

លោកស្រី​បន្ថែមថា​ក្រោយពី​ធ្វើការ​សា​សួរ​ជនសង្ស័យ​បាន​ឆ្លើយថា​មិនដឹង​អ្វី​ទាំងអស់​ទើប​កម្លាំង​ប៉ូលិស​សហការ​ជាមួយ​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ពិនិត្យ​ទឹកនោម​ទើប​ដឹងថា​ជននេះ​ញៀន​ថ្នាំ​។​ប៉ុន្តែ​បើទោះបីជា​ជនសង្ស័យ​មិនបាន​ឆ្លើយ​សារភាព​យ៉ាងណាក្ដី យោងតាម​វត្ថុតាង​ស្បែកជើង​ក្មេងស្រី​នៅក្នុង​រថយន្ត​នឹង​កន្សែង​ជាមួយនឹង​បណ្ដឹង​ម្ដាយ​ក្មេង​កម្លាំង​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​សម្រេច​បញ្ជូន​ខ្លួន​ជន​រូបនេះ​រួម​នឹង​រថយន្ត​កាមរី​សេរី​៩៣​ព័​ណ​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​២.​បេ​.៥៤៤១ ដែលជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ទៅ​សាលាដំបូង​ខេត្ត​ពីបទ​នាំ​អនីតិជន​ជាអាទិ៍​ចេញ​ដោយ​មិន​ស្របច្បាប់​នឹង​ប្រើប្រាស់​គ្រឿងញៀន​។​