ភ្នំពេញៈ បនល្បែងស៊ីសង់ឈ្មះចាញ់រាប់ម៉ឺនដុល្លាក្នុងមួយថ្ងៃ ទឹកដីខណ្ឌមានជ័យ បានបើកលេង ដោយសេរី ដោយមិនញញើត ខ្លាចក្រែងលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ ហើយក៏មិន ខ្វល់និងរំខានដល់លោកម៉េង វិមានតារា អធិការ ខណ្ឌមានជ័យ ឡើយ បែរជាបើកដៃឲ្យមានបនល្បែងស៊ី សងបៀ អាប៉ោង និង ជល់មាន់ យ៉ាងគគ្រឹកគ្រេង មិនខ្វល់ពីបញ្ហាសន្តិសុខ សុវត្តិភាពរបស់ប្រជាពលរដ្ឋ ឡើង ធ្វើឲ្យមានការិះគន់យ៉ាងចាស់ដៃ ។
តាមសេចក្តីរាយការណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមរា ថា បនល្បែងជល់មាន់នៅភូមិថ្មគោលក្នុង ខណ្ឌមានជ័យ ដែលមានម្ចាស់ឈ្មោះ ម៉ាប់ ភេទ ប្រុស មុខរបរយកបនល្បែងធ្វើជាអាជីព តកូន តចៅ ពីដូនតា និងមានការសង្ស័យថា យកលោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌពោធសែនជ័យ និង លោក ម៉េង វិមានតារា អធិការ ខណ្ឌមានជ័យ ធ្វើជាសាច់ញាតិបងប្អូនអស់ហើយ ទើបអាចបើកបនល្បែងស៊ីសងជល់មាន់ នៅក្រោមឃ្លៀករបស់អាជ្ញាធរ នៅចំណុចបឹងឈូក ភូមិដំណាក់ធំ០៣ សង្កាត់ស្ទឹងមានជ័យទី3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រភពព័ត៌មាន បានបង្ហើបឲ្យដឹងថា បនល្បែងស៊ីសង របស់លោក ម៉ាប់នេះ បានបើកមក ២ឆ្នាំមកហើយ តែពុំត្រូវបាន លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ និង លោក ម៉េង វិមានតារា អធិការ ខណ្ឌមានជ័យ បើកប្រសីមើលនោះឡើយ បើទោះបីជាមានការ ដាក់បទបញ្ជាយ៉ាងដាច់ខាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនិងល្បែងស៊ីសងគ្រប់ប្រភេទធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថភាពនិងបង្កឲ្យកើតមានកំណើនពលរដ្ឋក្រីក្រនិងជម្លោះក្នុងគ្រួសារយ៉ាងណាក្តី ក៏ប៉ុន្តែមហាជនមួយចំនួននៅតែសង្កេតឃើញថាលោក ម៉ាប់បានបើកទីតាំងសង្វៀន ជល់មាន់ បាញ់អាប៉ោង បានដោយរលូនដោយមិនដែលខ្វល់ខ្លាចចំណាត់ការបង្ក្រាបពីសំណាក់សមត្ថកិច្ចនោះឡើយ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ទីតាំងបនល្បែងរបស់លោក ម៉ាប់ កំពុងតែបើកលេងបានយ៉ាងគរគ្រឹកគ្រេងមិនមានការរំខានដល់សមត្ថកិច្ចសង្កាត់ស្ទឹងមានជ័យទី ៣ នោះទេបើទោះជាដូចច្នេះក្តីពលរដ្ឋបានលើកឡើងថាការ បើកល្បែងស៊ីសងគ្រង់ទ្រាយធំបែបនេះហើយមិនបង្ក្រាប បែជាទុកឲ្យមានការស្រែកហូកញ្ជៀវ សម្លេងស្រែកដូចកម្លាំងបញ្ជាកងទ័ព្ធនៅក្នុងសមរភូមិបែបនេះតើអ្នកណារស់នៅក្បែនេះកើត ករណីសង្វៀនមាន់ជល់នេះដែរ បើទោះបីជាមានការហ៊ោកញ្ជ្រៀវពីសំណាក់ក្រុមអ្នកញៀនល្បែងក៏ដោយក៏ប៉ុន្តែហាក់បីដូចជាមិនមានសំឡេងរំខានដល់សមត្ថកិច្ចនោះទេ៕
ដោយ ប៊ុន រដ្ឋា