​កម្លាំង​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង បើក​យុទ្ធនា​ការបង្ក្រាប បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នា​រដូវ​បិទ​នេសាទ​

0

ខេត្តកំពង់ឆ្នាំង ៖ ​អនុវត្តតាម​បទបញ្ជា​លេខ​០១ ប​.​ប របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​និង​អនុសាសន៍​៧​ចំណុច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការចង្អុលបង្ហាញ ពី​រដ្ឋបាល​ជលផល ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៤ ក្រោម​ការចាត់តាំង​និង​បញ្ជា ដឹកនាំ​ផ្ទា​ល់ពី​លោក សេង ប៊ុន​3

ឈឿន នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ឆ្នាំង និង​មានការ​ចូលរួម​ដោយ​កម្លាំង​សង្កាត់រដ្ឋបាល​ជលផល កំពង់លែង សហគមន៍​នេសាទ​អន្លង់​កញ្ចុះ និង​សហគមន៍​នេសាទ​ច្រ​ណូ​ក រួម​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នា​រដូវ​បិទ​នេសាទ​នេះ ក្នុងភូមិ​សាស្ត្រ​ទឹកដី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមាន​កម្លាំង​សរុប​២០​នាក់ មធ្យោបាយ​បា​ឡា​ចំនួន​៥​គ្រឿង ។ ​ជា​លទ្ធផល កម្លាំងចម្រុះ​រដ្ឋបាល​ជ​ល​ផល ក្នុង​យុទ្ធនា​ការបង្ក្រាប​ខាងលើនេះ បង្ក្រាបបាន​ដោយ​រុះរើរ​បាំងសាច់​អួន​ចំនួន​៤​កន្លែង ស្មើ​៨០០​ម៉ែត្រ លប​លូ​ចំនួន​១១​មាត់ បង្គោល​ចំនួន​៤០០​ដើម និង​ចាក់​លែង​កូន​ត្រី​ចំនួន​៥០​គីឡូក្រាម ចូលទៅក្នុង​បឹង​ធម្មជាតិ​វិញ ។ ​5

លោក សេង ប៊ុន​ឈឿន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល កំពង់ឆ្នាំង នាឱកាស​នោះ បានធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​ច្បាប់​ស្តីពី​ជលផល ដល់​ក្រុម​អ្នកនេសាទ​នៅ​ទីនោះ សូម​ធ្វើ​ការនេសាទ​ជៀសវាង​ប្រើ​ឧបករណ៍​ខុសច្បាប់ ដោយ​អនុវត្តតាម​ប្រកា​សលេខ​៤៥៨ ក​.​ស​.​ក ស្តីពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ ជា​លក្ខណៈ​គ្រួសារ និង​ជៀសវាង​ធ្វើការ​នេសាទ​ក្នុង​ដែន​អភិរក្ស ដែលជា​ហេតុនាំអោយ​ជាប់ទោស​ទណ្ឌ ។​6

សូមអោយ​មានការ​គោរព​ច្បាប់​ជលផល​ទាំងអស់គ្នា នាំអោយមាន​ការកើនឡើង​វិញ នូវ​មច្ឆា​ជាតិ​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​សូម​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ក៍​ដូចជា​សមត្ថកិច្ច​ជំនាញ ក្នុងករណី​ជួប​បទល្មើស អោយបាន​ទាន់ពេលវេលា​ផងដែរ ។ ​ក្នុងនោះ​ផងដែរ លោក សេង ប៊ុន​ឈឿន បាន​ចាត់តាំង​លោក លី ឡា នាយរង​ខណ្ឌ ចុះទៅ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល នៅក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង និង​លោក សោម ភា​រុណ នាយរង​ខណ្ឌ ចុះទៅ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ជលផល នៅ​ភូមិ​កន្លែង​ភេ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដល់​សហគមន៍​នេសាទ និង​ប្រជាពលរដ្ឋ អោយបាន​យល់ដឹង​កាន់តែច្បាស់ ស្តីពី​ច្បាប់​ជលផល​នាំ​រដូវ​បិទ​នេសាទ ៕ ​ ​ ​