លោកតាន់ ម៉េងឆាង ត្រូវបានតែងតាំងជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ជំនួសលោក ចាន់ បញ្ញាវ័ន្ត

ខេត្តកំពង់ធំ៖ នៅក្នុងខេត្តកំពង់ធំ មានការផ្លាស់ប្តូរមន្រ្តី នៃមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ចំនួន៣ រូប ដើម្បីបំរើក្នុងវិស័យផ្នែកការពារសុខភាពបងប្អូនប្រជាពលរដ្ឋ ពីសត្វមកមនុស្ស និងការគ្រប់គ្រង់ការកាប់ ជូ្រក គោ ក្របី និងលក់ចែកចាយក្នុងទីផ្សារ នៅក្នុងខេត្តកំពង់ធំ ដើម្បីរឹតបន្តឹងគុណភាពសាច់ ចៀសវាង ការលក់ដូរសាច់ដែលជំងឺ និងខូចគុណភាព របស់ប្រជាពលរដ្ឋ។

លោកតាន់ ម៉េងឆាង ថ្នាក់ដឹកនាំខេត្តកំពង់ធំ  ផ្តល់ទំនុកនិងទុកចិត្ត ឲ្យបំពេគតួនាទី  តែងតាំងជាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ធំថ្មី ជំនួសលោក ចាន់ បញ្ញាវ័ន្ត ដែលជាមន្រ្តីពេទ្យ សត្វ ចាស់ ឲ្យទៅទទួលតំណែងជា ប្រធានការិយាល័យនិតិកម្មកសិកម្ម ចំណែកលោក សំរិត គ្រុយ ត្រូវបានទទួលតំណែង អនុប្រធានការិយាល័យកសិឧស្សាហកម្ម  កាលពីព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ។

ពិធីប្រកាសចូលកាន់មុខតំណែង អនុប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្នុងរចនាសម្ព័ន្ឋ អង្គភាព ជុំវិញខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ  ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងអភិបាលរង ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងទាំង៣ប្រភេទ ចូលរួមជាង៣០០នាក់ ។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ធំថ្មី បានប្តេជ្ញាចិត្ត គោរព និងអនុវត្តច្បាប់រដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា គោរពគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងកំណែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដោយទទួលខុសត្រូវ ក្នុង ការបំពេញភារកិច្ចនៅក្នុងវិស័យកសិកម្ម រុក្ខប្រម៉ាញ់ និង នេសាទ សហការជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង ឲ្យបានរ៉ឹងមាំ ខិតខំកសាងខ្លួន ពង្រឹងសមត្ថភាព ឲ្យមានគុណភាព និងតម្លាភាព​ដើម្បីប្រជាពលរដ្ឋ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា សំណូមពរ ឲ្យលោកប្រធានក្រុមប្រឹក្សា ក្រុងស្រុក លោកអភិបាលក្រុងស្រុក ស្វែងយល់បន្ថែម ពីលិខិតបទដ្ឋាននានា  អភិបាលខេត្តគ្រប់គ្រងដឹកនាំ គ្រប់វិស័យការងារ ថ្នាក់ក្រោមជាតិ និងជាជំនួយការ សេនាធិការឲ្យ រដ្ឋមន្រ្តីគ្រប់ក្រសួងស្ថាប័នទាំងអស់ និងចាត់កម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដើម្បីការពារសុខសន្តិភាព សុវត្តិភាព ជូនបងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តម សុខ លូ ក្នុងនាមជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំផ្តាំផ្ញើរ ឲ្យលោកប្រធានការិយាល័យថ្ម និងមន្រ្តីដែលត្រូវបានតែងតាំង សូមឲ្យគោរពតួនាទី ប្រឹងប្រែងអនុវត្តការងារឲ្យ មានប្រសិទ្ធភាព និងគុណភាព ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ សហការសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងខិតខំឲ្យអស់ពីសមត្ថភាព ក្នុងការបំរើប្រជាពលរដ្ឋ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ។

ដោយ ប៊ុន រដ្ឋា