ខេត្តកំពង់ធំ៖មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញដឹកនាំ សហការី រួមទាំងអាជ្ញាធរ ដែនដី នាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើង គោក មកផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័ល់ក្រ លំបាកខ្វះខាតចំនួន ៤ គ្រួសារ ស្ថិតនៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅល្ងាច ថ្ងៃទី ២៦ខែ កុម្ភៈឆ្នាំ ២០២០ ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយ មានគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនលោកយាយ៤នាក់ ដែលជាចាស់ជរា ទី១ លោក យាយ ប៉ុក អាយុ៧០ ឆ្នំាពិការដៃ មានកូនចៅក្នុងបន្ទុក ៥ នាក់ ទី២លោក យាយ ឃាន អាយុ ៨០ ឆ្នំា រស់នៅជាមួយ កូនស្រីមេម៉ាយមានជីវភាពទីទ័លក្រ ទី៣ លោកយាយ អាង អាយុ ៧៦ ឆ្នំា រស់នៅម្នាក់ឯងគ្មានទីពឹង ទី៤ លោកយាយ យ៉ែន អាយុ ៨២ ឆ្នំា រស់នៅជាមួយកូនស្រីមេម៉ាយក្រីក្រ ក្នុងមួយគ្រួសារ ទទួលបានក្នុងមួយ គ្រួសារនូវអង្ករចំនួន ៥០ គីឡូក្រាម មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវ ២ យួរ និងថវិកាមួយចំនួន ផងដែរ ។
អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានថ្លៃអំណរគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត និង ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដែលបានគិតគូរ ពីជីវភាព និងដឹងពីសុខទុក្ខរបស់អតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋ ទីណាមានទុក្ខលំបាក ទីនោះគឺមានការចុះដល់មូលដ្ឋាន ពីសំណាក់ឧត្ដមសេនីយ៍ទោ ចុះសោម ស៊ុនចុះជួយដោះស្រាយរាល់ការលំបាកបានទាន់ពេលវេលា ដោយមិនចាំបាច់រងចាំ ឲ្យមានចំនួនច្រើននោះទេ គឺផ្តល់ជូនភ្លាមៗក្នុងពេលដែលមានការខ្វះខាត ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការសាកសួរសុខទុក្ខរបស់ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត បានផ្តាំផ្ញើរការនឹករលឹកដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ឲ្យថែរក្សាសុខភាព អានាម័យ ពិសារអាហារឲ្យមានការប្រុងប្រយ័ត្ន ខ្លាចក្រែងមានជំងឺរាករូស ក្នុងរដូវក្តៅនេះ និងបានសំណូមពរ ឲ្យចូលរួមការពារទប់ស្កាត់ បញ្ហាអគ្គីភ័យកើតឡើង មុនចាកចេញពីផ្ទះត្រូវពន្លត់ភ្លើង ធូបទានចង្រ្កាន និងភ្នក់ភ្លើង ការពារខ្លាចក្រែងខ្យល់បកប៉ើងបណ្តាលឲ្យឆាបឆេះផ្ទះសំបែងបាន ។
ដោយ ប៊ុន រដ្ឋា